ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល​អនុម័ត​ផែនការ​គ្រប់គ្រងទីក្រុងហ្គាហ្សា



 

គណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយរបស់ប្រទេសអ៊ីស្រាអែល នៅព្រឹកថ្ងៃសុក្រ(៨សីហា)នេះ បានអនុម័ត្តផែនការយកទីក្រុងហ្គាហ្សាមកគ្រប់គ្រង។

 

ការសម្រេចនេះ បានធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយពីលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល Benjamin Netanyahu និយាយថា អ៊ីស្រាអ៊ែល មានបំណងឱ្យយោធាគ្រប់គ្រងលើតំបន់ហ្គាហ្សាទាំងមូល ទោះជាមានការរិះគន់ខ្លាំងទាំងនៅក្នុងប្រទេសអ៊ីស្រាអ៊ែលនិងបរទេស ទៅលើសង្គ្រាមដ៏បំផ្លិចបំផ្លាញក្នុងរយៈពេលជិត២ឆ្នាំមកនេះ។ 

 

ទីក្រុងហ្គាហ្សា(Gaza City)ស្ថិតនៅតំបន់ភាគខាងជើង គឺជាទីក្រុងធំបំផុតនៅតំបន់ហ្គាហ្សា។ 

 

យោងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមអនឡាញX ឃើញថា ការិយាល័យរបស់លោកនេតាន់យ៉ាហូ ឱ្យដឹងថា សម្លេងភាគច្រើននៃសមាជិកគណៈរដ្ឋមន្ត្រីសន្តិសុខនយោបាយប្រទេសអ៊ីស្រាអ៊ែល ជឿជាក់ថា «ផែនការជំនួសផ្សេងទៀត ដែលបានបង្ហាញនៅក្នុងគណៈរដ្ឋមន្ត្រី នឹងមិនអាចលុបបំបាត់ពួកហាម៉ាស់ និងជួយដល់ការវិលត្រលប់របស់ចំណាប់ខ្មាំងឡើយ»។
 

ក្រុមហាម៉ាស់ នៅក្នុងសេចក្តីថ្លែងការណ៍ បានចាត់ទុកផែនការរបស់លោកNetanyahuជារដ្ឋប្រហារដោយឥតលាក់លៀមប្រឆាំងនឹងដំណើរការចរចារ។ 

 



ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025