ថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥

នៅប្រទេសអាហ្សង់ទីនប្រជាជនដើរក្បួនអំពាវនាវការងារនិងសន្តិសុខស្បៀងអាហារ

មនុស្សរាប់ពាន់នាក់ ចេញមកដើរក្បួនព្យុះហយាត្រា នៅតាមដងផ្លូវជាច្រើននៅទីក្រុងប៊ុយណូស៊ែរ(Buenos Aires) ប្រទេសអាហ្សង់ទីន ទាមទារការងារ និងសន្តិសុខស្បៀងអាហារ ខណៈប្រជាជនក្នុងទីក្រុងនេះប្រារព្ធទិវារំលឹកដល់សន្ដបុគ្គល San Cayetano ដែលជាអ្នកគាំទ្រយ៉ាងសកម្មក្នុងបុព្វហេតុស្បៀងអាហារ និងកម្លាំងពលកម្ម។ 
 

 

 

 

 

រូបភាពវីដេអូបានបង្ហាញពីមនុស្សម្នាយ៉ាងច្រើនដើរក្បួនកាត់តាមដងផ្លូវជាច្រើនរបស់ទីក្រុងប៊ុយណូស៊ែរ ដែលមានខ្លះកាន់ទង់ជាតិ និងបដា សរសេរថា «គ្មានការងារ គ្មានអនាគត,  ហើយនិងដីធ្លី,ផ្ទះសម្បែង,និងការងារសម្រាប់គ្រប់គ្នា»។
 

ប្រជាជនចូលរួមដើរក្បួនម្នាក់ បានស្រែកថា «ប្រជាជនគ្មានការងារ, ហើយមនុស្សកាន់តែច្រើនឡើងៗនៅផ្ទះ»។ «មនុស្សកាន់តែច្រើនឡើងនៅតាមដងផ្លូវ, ពួកគេមិនមានសូម្បីស្បៀងអាហារ»។ 

 

ស្ថិតនៅក្រោមពាក្យស្លោក «សន្តិភាព,នំប័ង,ដីធ្លី,លំនៅដ្ឋាន និងការងារ» ការដើរក្បួននេះ ធ្វើឡើងក្រោមការដឹកកនាំរបស់សហជីពជាច្រើនរួមមានសហជីព General Confederation of Labor (CGT), សហជីព the Autonomous CTA និងសហជីពUnion of Workers of the Popular Economy (UTEP) ។  

 

 

 

 

 

បណ្តាសហជីពទាំងអស់នេះ បានជំរុញ​ឱ្យរដ្ឋាភិបាលឆ្លើយតបទៅនឹងអ្វីដែលពួកគេចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចទាមទារឱ្យបង្កើនឱកាសការងារ,និងគាំទ្រយ៉ាងខ្លាំងទៅសហគមន៍ក្រីក្រ។ 

 

ទិវាបុណ្យរំលឹកដល់សន្តបុគ្គលSan Cayetano បា្ររព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ៧សីហា ដោយព្រះវិហារកាតូលិក។ អ្នកចូលរួមទាំងឡាយតែងតែជួបជុំនៅព្រះវិហាររបស់ San Cayetano នៅទីក្រុងប៊ុយណូស៊ែរ និងបណ្តាព្រះវិហារសាសនាគ្រឹស្តទាំងឡាយនៅក្នុងប្រទេសដើម្បីបួងសួងនិងឧទ្ទិសការដឹងគុណរបស់ពួកគេ។

 

ថ្ងៃ៧សីហា ជាថ្ងៃគោរពដឹងគុណ ដល់មរណៈភាពរបស់San Cayetano នៅឆ្នាំ១៥៤៧ ជាអ្នកគាំទ្រខ្លាំង និងឱ្យគុណតម្លៃ ទៅលើការងារនិងស្បៀងអាហារ។ 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025