ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥
ដ្បិតលើកដំបូងនៃការចូលរួមប្រកួតកម្មវិធីបវរកញ្ញាក៏ពិតមែន តែកញ្ញា កញ្ញា សុគា គីមលាង ហៅ កូនអាន រំពឹងខ្ពស់ថា អាចដណ្តើមមកុដ MUC 2025 ខណៈការប្រកួតវគ្គបឋមនឹងធ្វើឡើងនៅយប់នេះ។
ការទន្ទឹងរង់ចាំជាយូររបស់អ្នកគាំទ្រវិស័យបវរកញ្ញាបានមកដល់ហើយ ដោយការប្រកួតបឋមនៃកម្មវិធី Miss Universe Cambodia 2025 នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា យប់នេះ ខណៈការប្រកួតផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ចាប់ពីម៉ោង៤រសៀលតទៅ នៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិច រាជធានីភ្នំពេញ និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន PNN TV ចាប់ពីម៉ោង៧យប់តទៅ។
បេក្ខភាពផ្លូវការទាំង ២០រូប នៃកម្មវិធី Miss Universe Cambodia 2025 បានត្រៀមខ្លួនជាស្រេចហើយសម្រាប់ការបង្ហាញសមត្ថភាព ទេពកោសល្យ សម្រស់ និងភាពជឿជាក់របស់ពួកគេលើវេទិកា MUC 2025 នាយប់នេះ។ ក្នុងនោះ កញ្ញា សុគា គីមលាង ហៅ កូនអាន បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ និងឆន្ទៈយ៉ាងមុះមុតក្នុងការប្រកួតប្រជែងជយលាភីពីបេក្ខភាពជើងខ្លាំងដ៏ទៃទៀត។
ទោះបីនេះវេទិកាសម្រស់ទីមួយដែល កូនអាន ចូលរួមប្រកួត ហើយអ្វីៗសុទ្ធសឹងតែថ្មីសម្រាប់នាង តែនាងពិតជារីករាយក្នុងការផ្លាស់ប្តូរ និងរៀនសូត្រពីអ្វីថ្មីៗដែលស្ថាប័ន MUC 2025 បានផ្តល់ឱ្យ។
បវរកញ្ញាចំណូលថ្មីមានប្រវត្តិមកពីនាថាការនីរបាំបុរាណ កូនអាន រំពឹងខ្ពស់ថា អាចដណ្តើមភាពជោគជ័យពីការប្រកួត Miss Universe Cambodia 2025 តែប្រសិនបើមិនជោគជ័យ នាងមិនបោះបង់នោះឡើយ។ ប៉ុន្តែ នាងនឹងយកបទពិសោធន៍នេះទៅអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យខ្លាំងទុកសម្រាប់វេទិកាប្រកួតក្រោយៗ។
កុំភ្លេចចូលរួមទស្សនាការប្រកួតបឋម (Preliminary show) និងការប្រកួតផ្ដាច់ព្រ័ត្រ (Coronation night) ឱ្យបានច្រើនកុះករ ដើម្បីទទួលយកនូវបទពិសោធថ្មីនៃប្រណិតភាព ភាពរំភើប រីករាយ រួមជាមួយការតាំងបង្ហាញស្តង់ទំនើប ស្រស់ស្អាត ដែលលោកអ្នកនឹងមានឱកាសទទួលបានរង្វាន់ និងវត្ថុអនុស្សាវរីយជាច្រើន។ សម្រាប់សំបុត្រចូលរួមទស្សនាការប្រកួត លោកអ្នកអាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច