ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២៣ ខែកក្កដា ឆ្នាំ២០២៥
ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសហ្វីលីពីនបង្កឱ្យមានទឹកជំនន់កំពស់ត្រឹមជង្គង់ដល់ទៅត្រឹមចង្កេះនៅថ្ងៃអង្គារនេះ,ធ្វើឱ្យសាលារៀនបិទ,ជើងហោះហើរត្រូវលុបចោល,ការងាររដ្ឋាភិបាលក៏ត្រូវផ្អាក។
ភ្លៀងធ្លាក់ខ្លាំង,បានបង្កឱ្យទឹកជន់លិច,កំពស់ត្រឹមជង្គង់,ដល់ត្រឹមចង្កេះ,នៅទូទាំងតំបន់ជាច្រើន,របស់ប្រទេសហ្វីលីពីន,នៅថ្ងៃអង្គារ(២២កក្កដា)នេះ, បង្ខំឱ្យបិទសាលារៀនចូលដល់ថ្ងៃទី២,ជើងហោះហើរត្រូវលុបចោល,ការងាររដ្ឋត្រូវផ្អាក។
នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបណ្តាខេត្តក្បែរខាង, ប្រជាជនដើរកាត់ទឹកកំពស់ត្រឹមជង្គង់,ចំណែកអ្នករស់នៅក្បែរទន្លេ,និងផ្លូវទឹក,ត្រូវជម្លៀសរកកន្លែងមានសវុត្ថិភាព,។
លោកJubert Camiloza ប្រជាជនហ្វីលីពីនអាយុ៣៧ឆ្នាំ,រស់នៅតាមមាត់ទន្លេនៅទីក្រុងម៉ានីល,ត្រូវជម្លៀស នៅពេលទឹកជំនន់លិច,ដល់ផ្ទះកំពស់២ជាន់របស់ពួកគេ។ លោកនិងគ្រួសារត្រូវជម្លៀសទៅព្រះវិហារ។
លោកនិយាយថា ទឹកជំនន់ចាប់ផ្តើមនៅម៉ោងជិត១១ព្រឹកកាលពីម្សិលមិញ,ហើយបន្តឡើងរហូត,ដល់ផ្ទះរបស់លោក,ជាន់ទី២,។ ដូច្នេះហើយទើប,ត្រូវជម្លៀស។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ ឱ្យដឹងថា ប្រជាជនរាប់ពាន់គ្រួសារស្នាក់នៅមណ្ឌលជម្លៀស ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឡើងពីព្យុះវិពផា(Wipha)។
ប្រធានាធិបតីហ្វីលីពីនលោកម៉ាកូស បច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក, បានធានាដល់មហាជនថាបណ្តាទីភ្នាក់ងាររដ្ឋាភិបាលត្រូវបាដាក់ពង្រាយដើម្បីផ្តល់ជំនួយ។
ប្រែសម្រួល៖ណាវ័ន្ត