ថ្ងៃអង្គារ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៥

កម្ពុជា ជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

២៤ មិថុនា ២០២៥ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្មនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា កម្ពុជា និងជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស ជំរុញកំណើនឧស្សាហកម្ម និងការធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ និងរួមបញ្ចូលកម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល។

 


ជាការកត់សម្គាល់ ការនាំចេញផលិតផលពីតំបន់សេដ្ឋកិច្ចពិសេសមានរហូតដល់ទៅ ២៣-២៥% នៃការនាំចេញសរុបរបស់កម្ពុជាលើទីផ្សារពិភពលោកក្នុងឆ្នាំ ២០២២-២០២៤ កាលពីពេលកន្លងទៅ។

 


ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្លាប់បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ឱ្យបើករោងចក្រ ឬ សហគ្រាស នៅក្នុងប្រទេសកម្ពុជា និងជួយលើកកម្ពស់សមត្ថភាពនាំចេញទំនិញ ទៅទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកផងដែរ។ 

 


ទន្ទឹមនឹងនេះ តំបន់សេដ្ឋកិច្ចពិសេស ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ តំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារដល់ប្រជាជន និងរួមចំណែកយ៉ាងសំខាន់ដល់ចំណូលសេដ្ឋកិច្ច។

 


គួរជម្រាបថា កម្ពុជា មានច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ដែលជំរុញ និងលើកទឹកចិត្តការវិនិយោគបៃតង ដែលរួមមានការវិនិយោគ ក្នុងវិស័យថាមពលបៃតង បច្ចេកវិទ្យា ដែលរួមចំណែកដល់ការបន្សុំា និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុការគ្រប់គ្រង ការការពារបរិស្ថាន និងការអភិរក្សជីវៈចម្រុះ និងសេដ្ឋកិច្ចចក្រា ជាដើម៕

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025