ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ២០២៥
នៅតំបន់ស្វយ័តស៊ីនជាំង ប្រទេសចិន ក្រុមអ្នកបុរាណវិទ្យាទើបតែរកឃើញគំនូរនៅលើផ្ទាំងថ្មមានចំណាស់២៥០០ឆ្នាំ។ គំនូរនេះត្រូវគេរកឃើញនៅលើតំបន់ភ្នំចោតខ្លាំងនៃបឹងសៃរ៉ាំ (Sayram)។
ផ្ទាំងទស្សនីយភាពនៅលើផ្ទាំងសិលាបញ្ឈររបៀបនេះត្រូវក្រុមអ្នកបុរាណវិទ្យាចិនរកឃើញពីរកន្លែងនៅមាត់បឹងភាគខាងជើង។ គេរកឃើញសរុប៣០ផ្ទាំងមានលក្ខណៈពិសេសៗដាច់ដោយឡែកពីគ្នាទាំងអស់។ ផ្ទាំងគំនូរទាំងនេះពិពណ៌នាអំពីសត្វពាហនៈដូចជាពពែស៊ីបេរី ឬសាយបៀនរៀន.អ៊ីបិច (Siberian ibex) និងសត្វចៀមភ្នំ។
ក្រៅពីនេះក៏មានរូបមនុស្ស និងរូបបរបាញ់សត្វព្រៃផងដែរ។ ក្រុមអ្នកជំនាញយល់ឃើញថាវាលស្មៅដ៏ធំល្វឹងល្វើយនៅក្នុងផ្ទាំងគំនូរថ្មនោះធ្លាប់ជាកន្លែងរស់នៅនៃពពួកអ្នកគង្វាល។ ការធ្វើកំណាយបុរេប្រវត្តិនេះរៀបចំឡើងដោយក្រុមធ្វើជំរឿនវត្ថុបុរាណវប្បធម៌។
ពួកគេចុះស្រាវជ្រាវចូលជ្រៅទៅក្នុងជួរភ្នំធានសាន (Tianshan) ដើម្បីប្រមូលស្ថិតិតួលេខវត្ថុបុរាណវប្បធម៌ថ្នាក់ជាតិលើកទីបួន។ ស្នាដៃសិល្បៈផ្ទាំងទស្សនីយភាពនេះប្រើប្រាស់បច្ចេកវិទ្យាផ្សំគ្នាជាច្រើនរួមទាំងបច្ចេកវិទ្យាដាប់ថ្មដោយពន្លាក, ការឆូតជាខ្សែបន្ទាត់ និងបច្ចេកវិទ្យាដទៃទៀត។
មានករណីមួយនោះ គេឃើញដងធ្នូដែលកាន់ដោយមនុស្សម្នាក់នៅក្នុងរូបគំនូរនោះត្រូវគេផ្ទៀងផ្ទាត់ជាមួយស្ថានីយបុរេប្រវត្តិដទៃទៀត ហើយត្រូវគេប៉ាន់ស្មានថាមានអាយុកាល២៥០០ឆ្នាំមកហើយ។ នេះជាសក្ខីភាពសំខាន់ឆ្លុះបញ្ចាំងពីការសាបព្រោះវប្បធម៌របស់ប្រជាជនរស់នៅលើវាលស្មៅចន្លោះតំបន់អាស៊ី- អឺរ៉ុបនៃសម័យលង្ហិន៕
ប្រែសម្រួល៖ អន សំអាង