ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ប្រទេសស្វីសទើបតែបើកសម្ពោធម៉ាស៊ីនព្រីនស្រ៊ីឌីដែលមានខ្នាតធំដាច់គេនៅលើពិភពលោក។ ពិធីនេះរៀបចំឡើងនៅក្នុងភូមិឈ្មោះមូឡេញ (Mulegns)។ គេឲ្យឈ្មោះម៉ាស៊ីនព្រីននេះថាថ័រអាល់វ៉ា (Tor Alva)។
ត្រូវគេប្រសិទ្ធនាមថាជាវិមានស ឬវ៉ាយថាវអឺ (Whiter Tower) ជាភាសាស្វីសរបស់អ្នកស្រុករ៉ូម៉ាន់ (Romansh) ម៉ាស៊ីនព្រីនខ្នាតយក្សមួយគ្រឿងមានកម្ពស់ជិតសាមសិបម៉ែត្រនេះជាផលិតផលរួមគ្នារវាងសាកលវិទ្យាល័យអ៊ីធីអេច.ហ្ស៊ូរីច (ETH Zurich) និងមូលនិធិអូរីហ្សែនដើម្បីការទ្រទ្រង់វប្បធម៌ (Origen)។
វាជាបច្ចេកវិទ្យាឌីជីថលដ៏ទំនើបសម្រាប់វិស័យសំណង់។ ស្ថាប័នទាំង២អះអាងថានេះជាម៉ាស៊ីនព្រីនស្រ៊ីឌីធំជាងគេនៅលើលោកសម្រាប់ពេលបច្ចុប្បន្ន។ ផលិតឡើងសម្រាប់បម្រើឲ្យការព្រីនវត្ថុផ្សេងៗបម្រើឲ្យវិស័យវប្បធម៌ ម៉ាស៊ីននេះនឹងចូលរួមចំណែកកសាងភូមិនេះឡើងវិញដែលមានប្រជាជនរស់នៅត្រឹមតែ១១នាក់ប៉ុណ្ណោះ។ ភូមិនេះអាចនឹងគ្មានមនុស្សរស់នៅសូម្បីតែម្នាក់នាពេលអនាគត។
ម៉ាស៊ីនព្រីននេះសាងសង់ឡើងមិនមែនប្រើប្រាស់វិធីដូចសព្វមួយដងទេ។ ប៉ុន្តែប្រើប្រាស់បេតុង៣២ដុំបង្កើតឡើងដោយស្រ៊ីឌី។ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីបូកបញ្ចូលនឹងវិធីពង្រឹងគុណភាពសំណង់ថែមទៀតនោះធ្វើឲ្យអគារនេះរឹងមាំជាប់ធន់បានយូរ។
យើងខិតខំដាក់បញ្ចូលនូវធាតុផ្សំនានាដែលជួយពង្រឹងបេតុងដែលត្រូវព្រីនជាទម្រង់ស៊្រីឌី ហើយព្រីនចេញមកមានរូបរាងដូចបេតុងជាទូទៅដែរ។ ប៉ុន្តែបេតុងប្រើបច្ចេកវិទ្យាទំនើបនេះមាំជាង។
ខាងលើនេះជាការពន្យល់របស់សាស្ត្រាចារ្យវ៉កខឺ.ខូសម៉ាន់ (Walker Kaufmann) បង្រៀននៅសាកលវិទ្យាល័យអ៊ីធីអេច.ហ្ស៊ូរីច (ETH Zurich) ការរចនាម៉ូតអគារនេះមើលទៅដូចជានំខេកដែលគេតុបតែងមានក្បាច់ក្បូរផ្សេងៗធ្វើឡើងដើម្បីរំឭកទៅដល់អគារប្រវត្តិសាស្ត្រនានានៅក្នុងតំបន់នេះ។
ម៉ាស៊ីនព្រីនស៊្រីឌីឈ្មោះថ័រអាល់វ៉ា (Tor Alva) ត្រូវគេដាក់តាំងនៅច្រកភ្នំស៊ូលីយេ (Julier Pass) ក្បែរតំបន់រមណីយដ្ឋានសេនម័រីត (St. Moritz)។ ម៉ាស៊ីននេះដាក់តាំងជូនភ្ញៀវទស្សនាកម្សាន្តកាលពីថ្ងៃទី២៣ ខែឧសភា ហើយនឹងបន្តដាក់តាំងនៅក្នុងភូមិមូឡេញ (Mulegns) រយៈពេល៥ឆ្នាំ៕
ប្រែសម្រួល៖ អន សំអាង