ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥

Scarlett Johansson បង្ហាញស្នាដៃដឹកនាំដំបូងនៅមហោស្រពទីក្រុង កាន

២២ ឧសភា ២០២៥ | កម្សាន្ដ

 

តារាភាពយន្ត តារាម៉ូដែល រួមទាំងអ្នកនយោបាយល្បីៗបានបន្តបង្ហាញខ្លួនលើកម្រាលព្រំមហោស្រពភាពយន្តទីក្រុងកានថ្ងៃទី២០ និង២១ ខែឧសភា មានដូចជា Scarlett Johansson, Jodie Foster, Adrien Brody, Elle Fanning និង Cara Delevingne ជាដើម។

 

 


តួឯកស្រី Black Widow ពីស៊េរីភាពយន្ត “Avengers” គឺតារាសម្ដែង Scarlett Johansson បានបង្ហាញខ្លួនលើកម្រាលព្រំនៃមហោស្រពភាពយន្តទីក្រុងកានជាមួយស្វាមីរបស់ខ្លួនគឺតារាកំប្លែង Colin Jost ស្របពេលនាំយកភាពយន្តដែលជាស្នាដៃដឹកនាំដំបូងរបស់នាងមានចំណងជើងថា "Eleanor the Great" មកចាក់បញ្ចាំងលើកដំបូងក្នុងកម្មវិធីនេះ។តារាសម្ដែងល្បីៗជាច្រើនទៀតដែលបានបង្ហាញមុខលើកម្រាលព្រំក្រហមនេះដែរមានដូចជា Jodie Foster, Adrien Brody, Elle Fanning និង Paul Mescal ជាដើម។

 

 

 

ក្នុងនោះតារាសម្ដែងស្រី Elle Fanning ដែលទស្សនិកជនភាគច្រើនបានស្គាល់តាមរយៈភាពយន្ត “Maleficent” នាពេលកន្លងមកបានបង្ហាញវត្តមានក្នុងទីក្រុងកានឆ្នាំនេះសម្រាប់ការសម្ពោធបញ្ចាំងភាពយន្តថ្មីរបស់ខ្លួនមានចំណងជើងថា “Sentimental Value” ខណៈតារាប្រុសអៀរឡង់ Paul Mescal បានចូលរួមជាមួយស្នាដៃភាពយន្តថ្មីរបស់ខ្លួនដូចគ្នាគឺរឿង “The History of Sound”។

 

 


ក្រៅពីតារាសម្ដែងអន្តរជាតិល្បីៗ កម្មវិធីមហោស្រពភាពយន្តទីក្រុងកានរយៈពេលពីរថ្ងៃកន្លងទៅនេះក៏មានការចូលរួមពីសំណាក់ផលិតករ តារាម៉ូដែល និងបុគ្គលល្បីៗក្នុងវិស័យផ្សេងៗជាច្រើន។ តួយ៉ាងតារាម៉ូដែលអង់គ្លេស Naomi Campbell និង Cara Delevingne ក៏បានបង្ហាញមុខដូចគ្នាជាមួយឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ។

 


កម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន នឹងបន្តដំណើរការរហូតដល់ថ្ងៃទី២៤ ខែឧសភា ជាថ្ងៃចុងក្រោយជាមួយការប្រកាសជយលាភីពានរង្វាន់ស្លឹកមាសសម្រាប់ភាពយន្តឆ្នើមប្រចាំឆ្នាំដែលជាពានរង្វាន់ធំរបស់កម្មវិធី ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025