ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥

 យ៉ែម សំអូន និងភរិយា ក្រសោបទីផ្សារបានឡើងវិញ ក្រោយផ្សះផ្សារចំណងអាពាហ៍ពិពាហ៍! 

០៤ មេសា ២០២៥ | កម្សាន្ដ

 

ក្រោយត្រឡប់មករួមនឹងគ្នាឡើងវិញ គូស្វាមីភរិយាលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ផ្ដើមមានទីផ្សារសិល្បៈខ្លាំងឡើងវិញ ដោយមួយរយៈចុងក្រោយពួកគេទទួលការងារធំៗជាច្រើន។ 

 

 

 

បន្ទាប់ពីសម្រេចចិត្តផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា ដែលជាភរិយា កាន់តែមានយីអ៊ុនល្អនិងទទួលការងារធំៗជាច្រើន ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ នេះអ្នកទាំងពីរត្រៀមរៀបចំកម្មវិធីធំមួយដ៏ភ្ញាក់ផ្អើល ។ 

 

 

 

លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា ដែលជាភរិយា ក៏បានចូលរួមនៅក្នុងកម្មវិធីថតចម្រៀងរបស់សមាគមទូរទស្សន៍កម្ពុជាផងដែរ ដើម្បីអបអសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដោយអ្នកទាំងពីរបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ ។ នេះជាលើកដំបូងហើយដែលតារាចម្រៀងអ្នកនាង យ៉ាន់ លីនដា បានចូលរួមកម្មវិធីនេះបន្ទាប់ពីបានចេញទៅរស់នៅប្រទេស អូស្រ្តាលី ។ 

 

 


លោក យ៉ែម សំអូន បានទទួលស្គាល់ថា តាំងពីលោកត្រូវគ្នាជាមួយភរិយាវិញ ជីវិតរបស់លោកពេលនេះកាន់តែល្អប្រសើរជាពិសេសរឿងការងារកាន់តែជោគជ័យ ជាក់ស្តែងក្នុងឆ្នាំ២០២៥នេះក្រុមតន្រ្តី Dara Entertainment របស់លោកទទួលបានគម្រោងធំៗជាច្រើន លោកនិងភរិយាត្រៀមធ្វើកម្មវិធីធំមួយផងដែរ ។  បើតាមគម្រោងលោក យ៉ែម សំអូន នឹងធ្វើកម្មវិធីធំនោះនៅមុនចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ដោយត្រៀមអញ្ជើញសិល្បករជាច្រើនចូលរួមអបអរសាទរ ៕ 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025