ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៥
អាកាសធាតុ រំពឹងនឹងបន្តឡើងកំដៅនៅទូទាំងប្រទេសចិន ដែលតំបន់ខ្លះអាកាសធាតុក្តៅបំបែកកំណត់ត្រា។ យោងសារព័ត៌មានចិនCCTV ។
យោងមជ្ឈមណ្ឌលឧតុនិយមជាតិ, តំបន់ជាច្រើនរបស់ប្រទេសចិន នឹងឃើញព្រះអាទិត្យជះពន្លឺក្តៅខ្លាំងនៅដើមសប្តាហ៍នេះ។
សប្តាហ៍នេះ អាកាសធាតុក្តៅនៅតំបន់ជាច្រើន នៅភាគខាងត្បូងទន្លេលឿង ឡើងក្តៅលើស៣០អង្សាសេរ។ ចំណែកតំបន់ភាគខាងត្បូងប្រទេសចិន និងភាគខាងកើតប្រទេសចិន អាកាសធាតុក្តៅ ឡើងដល់ជាង៣៥អង្សាសេរ។
អាកាសធាតុក្តៅខ្លាំងនិងមានរយៈពេលវែង អាចនាំឱ្យមានអាកាសធាតុក្តៅកំរ និងបំបែកកំណត់ត្រានៅតំបន់ភាគខាងកើតប្រទេសចិន។
កាលពីចុងសប្តាហ៍ ខេត្តសានតុង ប្រទេសចិន ឧស្យានជាច្រើន ពេញទៅដោយស្មៅខៀវស្រងាត់ និងផ្ការីកស្គុះស្គាយ។ ប្រជាជននៅតំបន់នេះរីករាយនិងបរិយាកាសធម្មជាតិនារដូវកាលនិទាឃរដូវ។
«ថ្ងៃនេះអាកាសធាតុល្អខ្លាំងណាស់។ មានអារម្មណ៍ថាជារដូវកាលនិទាឃរដូវ។ រូបថតដែលថតចេញមកស្អាតៗខ្លាំងណាស់»។ នេះជាការលើកឡើងរបស់អ្នកទេសចរណ៍ចិនម្នាក់ឈ្មោះWang Xinyi។
ខ្យល់ត្រជាក់រំពឹងនឹងបោកបក់ប្រទេសចិននៅចុងសប្តាហ៍នេះ ដែលនឹងធ្វើឱ្យអាកាសធាតុចុះត្រជាក់ និងមានខ្យល់លាយខ្សាច់។ តំបន់ភាគខាងជើង អាកាសធាតុនឹងមានខ្យល់ខ្លាំងនិងស្ងួត។
ប្រែសម្រួល៖ណាវ័ន្ត