ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
លោក Donald Trump ប្រធានាធិបតីអាមេរិក នៅថ្ងៃសុក្រ(៧កុម្ភៈ) បាននិយាយថា លោកនឹងបណ្តេញមន្ត្រីការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI)មួយចំនួនដែលជាប់ពាក់ព័ន្ធនិងករណីស៊ើបអង្កេតហេតុការណ៍វាយប្រហារថ្ងៃ៦មករាឆ្នាំ២០២១ លើវិមានកាពីតូលអាមេរិក។
លោក Trump ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុននៅឯសេតវិមានមិនបានផ្តល់សេចក្តីលម្អិតបន្ថែមទៅលើរបៀបនៃការបញ្ឈប់មន្ត្រីFBI និងពីពេលវេលានោះឡើយ។
រដ្ឋបាលលោកTrumpបានឯកភាពគ្នានៅថ្ងៃសុក្រមិនបង្ហាញឈ្មោះមន្ត្រី FBIដែលជាប់ពាក់ព័ន្ធការស៊ើបអង្កេតករណីវាយប្រហារ៦មករាឆ្នាំ២០២១លើវិមានកាពីតូលឡើយ។
នៅពេលសួរថា តើរដ្ឋបាលរបស់លោកនឹងបណ្ដេញមន្ត្រីដែលពាក់ព័ន្ធនឹងការស៊ើបអង្កេតថ្ងៃទី៦ខែមករាដែរឬទេ?លោកTrump បានតបថា «នឹងបណ្តេញពួកគេមួយចំនួនចេញពីព្រោះពួកគេខ្លះពុករលួយ»។
ជាមួយគ្នាប្រធានាធិបតីអាមេរិករូបនេះបន្ថែមថា នីតិវិធី នឹងត្រូវបានធ្វើយ៉ាងឆាប់រហ័ស។
ប្រែសម្រួល៖ណាវ័ន្ត