ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

រដ្ឋមន្ត្រីការបរទេសអាមេរិកRubio៖ប្រជាជននឹងត្រូវផ្លាស់ប្តូរលំនៅបណ្តោះអាសន្ននៅពេលស្តារតំបន់ហ្គាហ្សាឡើងវិញ

០៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោក Marco Rubio  រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍(៦កុម្ភៈ) បាននិយាយថា តំបន់ហ្គាហ្សាបច្ចុប្បន្នមិនអាចរស់នៅបាន ដោយសារគ្រោះថ្នាក់ដូចជា គ្រាប់មិនទាន់ផ្ទុះ ហើយថា ប្រជាជននឹងត្រូវទៅរស់នៅតំបន់ផ្សេង នៅពេលតំបន់ហ្គាហ្សាត្រូវស្តារឡើងវិញ។  

 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោកRubio បានឆ្លើយតបទៅនិងសំនួរអ្នកសារព័ត៌មានអំឡុងពេលបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋដូមីនិក, ដោយបានលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យបោះជំហានទៅមុខ និងស្នើជួយស្តារតំបន់ហ្គាហ្សាឡើងវិញ ប៉ុន្តែមិននិយាយថាតើប្រជាជនប៉ាឡេស្ទីននឹងអាចវិលត្រលប់មកតំបន់ហ្គាហ្សាវិញឬយ៉ាងណានោះទេ ក្រោមសំណើររបស់លោកប្រធានាធិបតីអាមេរិកDonald Trumpយកតំបន់ហ្គាហ្សានិងអភិវឌ្ឍន៍តំបន់ហ្គាហ្សា។ 

 

លោក Rubio លើកឡើងដូច្នេះ «ខ្ញុំគិតថានោះគ្រាន់តែជាការពិតដែលប្រាកដនិយម,ដើម្បីស្តារតំបន់រងគ្រោះដូចជាតំបន់ហ្គាហ្សា ប្រជាជនត្រូវតែទៅរស់នៅកន្លែងផ្សេងទៀតជាបណ្តោះអាសន្ន»។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025