ថ្ងៃអង្គារ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

Netanyahuបំពេញទស្សនកិច្ចនៅវិមានកាពីតូលនិយាយថាយោធាអាមេរិកមិនត្រូវការនៅហ្គាហ្សា

០៧ កុម្ភៈ ២០២៥ | ព័ត៌មានអន្តរជាតិ

 

 

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ជួបសមាជិកសភាអាមេរិកនៅវិមានកាពីតូលនៅថ្ងៃព្រហស្បតិ៍(៦កុម្ភៈ) ហើយនិយាយថា «ទេ» នៅពេលឆ្លើយតបនឹងសំនួរថាតើយោធាអាមេរិកត្រូវការដាក់ពង្រាយនៅតំបន់ហ្គាហ្សាដែរឬទេ ដើម្បីឱ្យផែនការរបស់លោកប្រធានាធិបតីអាមេរិកTrump អាចដំណើរការទៅបាន។ 
 

លោក Netanyahu  បានលើកឡើងនៅថ្ងៃពុធថា គ្មានអ្វីខុសនៅក្នុងគំនិតរបស់លោក Donald Trump ដែលឱ្យប្រជាជនប៉ាលេស្ទីនចាកចេញពីហ្គាហ្សា ក្រោយសំណើររបស់លោកប្រធានាធិបតីអាមេរិកនាំមកនូវការរិះគន់ជាអន្តរជាតិ។ 

 

ក្រុមសិទ្ធិមនុស្ស បានថ្កោលទោសការស្នើឡើងរបស់លោកTrumpទៅលើការបោសម្អាតជាតិសាសន៍កាលពីថ្ងៃមុនដែលថា ប្រជាជនប៉ាលេស្ទីននៅតំបន់ហ្គាហ្សាគួរចាកចេញពីហ្គាហ្សាជាជាអចិន្ត្រៃយ៍ ហើយស្របគ្នាក៏បានស្នើអាមេរិកគ្រប់គ្រងតំបន់ហ្គាហ្សា។ 
 

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Netanyahu និយាយថា លោកមិនស្មានលោកTrump ស្នើបញ្ជូនយោធាអាមេរិកទៅបង្ក្រាបក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ឬរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ផ្តល់ហិរញ្ញវត្ថុនៅក្នុងការស្តារតំបន់ហ្គាហ្សាឡើងវិញ។ 

 

ចាប់តាំងពីថ្ងៃ២៥មករា លោក Trump បានស្នើឡើងជាថ្មីម្តងទៀតថា ប្រជាជននៅតំបន់ហ្គាហ្សាគួរតាំងលំនៅនៅបណ្តាប្រទេសអារ៉ាប់នៅក្នុងតំបន់ដូចជាអេហ្ស៊ីប និងហ្សកដានី។ គំនិតនេះ ត្រូវបានបដិសេធពីរដ្ឋអារ៉ាប់និងមេដឹកនាំប៉ាលេស្ទីន។ 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025