ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

ឡូញ កេងហុង ហៅ កឺកឺ ចេញមុខសូមទោស ទេព រិន្ទដារ៉ូ ភ្លាមៗ ក្រោយព្រហើននិយាយពាក្យអសុរោះមិនសំចៃមាត់!

០៥ កុម្ភៈ ២០២៥ | កម្សាន្ដ

 

មិនបង្អង់យូរអ្នកផលិតមាតិកាល្បីឈ្មោះលោក ឡូញ កេងហុង ហៅ កឺកឺ ប្រញាប់ចេញមុខសូមទោសតារាភាពយន្តជើងចាស់លោក ទេព រិន្ទដារ៉ូ ភ្លាមៗ ក្រោយព្រហើននិយាយពាក្យអសុរោះដាក់តារាជើងចាស់រូបនេះមិនសំចៃមាត់។

 

 

តារា TIk Tok និងជាអ្នកផលិតមាតិកាល្បីឈ្មោះដែលកំពុងវិវត្តន៍ខ្លួនមកជាតារាសម្តែង លោក ឡូញ កេងហុង ហៅ កឺកឺ បានលេចមុខសម្តែងក្នុងខ្សែភាពយន្តថ្មីរបស់ LD Entertainment ចំណងជើងថា «លោកតា២១» ដែលបច្ចុប្បន្នរឿងនេះកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា។

 

 

រឿង «លោកតា២១» ត្រូវតារាសម្តែងល្បីៗដូចជា ទេព រិន្ទដារ៉ូ , តុង លី , សីម៉ូ ដេស្ទីនី និង កឺកឺ ខ្លួនឯងផ្ទាល់អះអាងថា សាច់រឿងនេះកំប្លុកកំប្លែងខ្លាំងរហូតដល់អ្នកទស្សនាសើចស្ងួតជើងធ្មេញ។ 

 

 

តាមការបញ្ជាក់របស់ កឺកឺ ក្នុងថ្ងៃសម្ភោធចាក់បញ្ចាំងរឿង «លោកតា២១»  កាលពីពេលថ្មីៗកន្លងទៅ នេះជាលើកទី១ ដែលលោកមានឱកាសសម្តែងជាមួយតារាភាពយន្តជើងចាស់ពោរពេញដោយបទពិសោធន៍ ទេព រិន្ទដារ៉ូ។ប៉ុន្តែ អ្វីដែលប្លែកនោះគឺ កឺកឺ បែរជាចេញមុខសូមទោសតារាជើងចាស់ ទេព រិន្ទដារ៉ូ ទៅវិញ ក្រោយព្រហើននិយាយពាក្យពុំសមគួរដាក់តារាភាពយន្តជើងចាស់មិនសំចៃមាត់បន្តិចសោះឡើយ។ 

 

 

ស្របពេលកំពុងមានពន្លឺរះក្នុងវិស័យភាពយន្ត តារា Tik Tok សម្បូរវោហាសព្ទបែបកំប្លុកកំប្លែង កឺកឺ ក៏បានបញ្ជាក់ឱ្យដឹងពីភាពខុសគ្នារវាងការផលិតវីដេអូខ្លីៗ និងការថតភាពយន្តផងដែរ។ ទោះមិនបានសម្តែងនូវតួអង្គដែលខ្លួនប៉ង តែលោកសប្បាយចិត្តដែលទស្សនិកជនចងចាំលោកក្នុងរូបភាពជាលោក ដែលមិនច្រឡំអ្នកណាផ្សេងនោះឡើយ។

 

 

ឆ្លៀតឱកាសនេះ កឺកឺ បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែលស្រលាញ់គាំទ្រលោកតាំងពីដើមរហូតមក ហើយលោកក៏សង្ឃឹមថា គ្រប់គ្នានឹងបន្តគាំទ្រលោក ព្រោះឆ្នាំថ្មីនេះលោកមានគម្រោងការងារសិល្បៈថ្មីៗជាច្រើនត្រៀមបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន តែពេលនេះមិនអាចបង្ហើបបានឡើយ ដល់ពេលគ្រប់គ្នានឹងដឹងដោយខ្លួនឯង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025