ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ព្រមានដកអាជ្ញាបណ្ណពីសេវាករអគ្គិសនី ដែលយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់

០៤ កុម្ភៈ ២០២៥ | ព័ត៌មានជាតិ

 


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រមានដកអាជ្ញាបណ្ណសេវាករអគ្គិសនីណា ដែលយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ ដូចជា ការបង្ខំឱ្យទិញខ្សែ ទិញបរិក្ខារអគ្គិសនី ដូរកុងទ័រ ដូរឌីសង់ទ័រយកលុយ និងយកថ្លៃសេវាភ្ជាប់ចរន្តឡើងវិញ ខុសគោលការណ៍ ជាដើម។

 

 

 

 

 

 

ការព្រមាននេះ ដោយសារតែបញ្ហាយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ នៅតែកើតមាន ហើយជាក់ស្តែង ក្នុងឆ្នាំ២០២៤ មានករណីយកថ្លៃសេវាខុសគោលការណ៍ ឬលើសការកំណត់ ចំនួន ១៨ករណី កើតមាននៅតំបន់ផ្គត់ផ្គង់ ចំនួន ១៤ និងតម្រូវឱ្យសងលុយទៅអ្នកប្រើប្រាស់វិញ ព្រមទាំងចេញលិខិតណែនាំ និងលិខិតព្រមានផងដែរ។

 

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025