ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ក្បួនរថយន្តដឹកជំនួយនៅទីក្រុងព្រំដែនArish របស់ប្រទេសអេហ្ស៊ីប នៅថ្ងៃព្រហស្បតិ៍ បានត្រៀមឆ្លងព្រំដែនចូលតំបន់ហ្គាហ្សានៅពេលព្រំដែនបើក ក្រោយការប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃពុធ(១៥មករា)។
អ្នកបើកបររថយន្តជនជាតិអេហ្ស៊ីបដែលរង់ចាំនៅជិតព្រំដែនបានបង្ហាញទាំងការធូរស្បើយ និងសុទិដ្ឋិនិយម ហើយមានមនុស្សជាច្រើនទៀតអបអរសាទរចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងចាប់ផ្តើមកិច្ចការងាររបស់ពួកគេឡើងវិញ។
កិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងអ្នកទោស បានប្រកាសឡើងនៅថ្ងៃពុធ ឈានទៅបញ្ចប់សង្គ្រាមរយៈពេល១៥ខែរវាងប្រទេសអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់។
កិច្ចព្រមព្រៀង គ្រោងនឹងអនុវត្តន៍ចាប់ពីថ្ងៃអាទិត្យ(១៩មករា)។ កិច្ចព្រមព្រៀងនេះ តម្រូវឱ្យរថយន្តដឹកជំនួយមនុស៌្សធម៌ចំនួន៦០០គ្រឿង ទទួលបានការអនុញាតិឱ្យចូលទៅក្នុងតំបន់ហ្គាហ្សា ជារៀងរាល់ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។ ក្នុងចំណោមនោះរថយន្ត៥០គ្រឿង ដឹកប្រេងឥន្ធនៈ ហើយ៣០០គ្រឿង ឆ្ពោះទៅកាន់ភាគខាងជើង។
ប្រែសម្រួល៖ណាវ័ន្ត