ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិកដែលបញ្ជូនយន្តហោះយោធាចូលដែនអាកាសឧបទ្វីបកូរ៉េជាច្រើនលើកនៅខែនេះ ក៏ដូចជា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាដែនអាកាស។ នេះបើតាមការឱ្យដឹងរបស់សារព័ត៌មានរដ្ឋកូរ៉េ KCNAរាយការណ៍ឱ្យដឹងនៅថ្ងៃសុក្រ(១៧មករា)។
សារព័ត៌មានដដែលបន្តឱ្យដឹងថា ប្រទេសកូរ៉េខាងជើង ក៏បានថ្កោលទោសផងដែរ ទៅលើ ក្រុមពិគ្រោះយោបល់ផ្នែកនុយក្លេអ៊ែរ(NCG)រួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលស្វែងរកការគ្រប់គ្រងការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
«ប្រទេសកូរ៉េខាងជើង នឹងទប់ស្កាត់យ៉ាងខ្លាំងក្លាចំពោះការបង្កហេតុយោធាណាមួយ» ដោយប្រើប្រាស់សិទ្ធិពេញលេញរបស់ខ្លួនសម្រាប់កិច្ចស្វ័យការពារ។យោងសារព័ត៌មានKCNAរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការបរទេសកូរ៉េខាងជើង។
ក្នុងអំឡុងពេលកិច្ចប្រជុំ NCG ចុងក្រោយបំផុតដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ឃើញថា សហរដ្ឋអាមេរិក បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើនភាពមើលឃើញត្រឹមត្រូវតាមទម្លាប់ជាធម្មតា នៃទ្រព្យសម្បត្តិយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រែសម្រួល៖ណាវ័ន្ត