ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
តុលាការកូរ៉េខាងត្បូងនៅថ្ងៃអង្គារ (៣១ធ្នូ )នេះ បានអនុម័តដីកាចាប់ខ្លួនអតីតប្រធានាធិបតីលោកYoon Suk Yeol។ លោកYoon ត្រូវបានសភាចោទប្រកាន់ទោសនិងព្យួរតំណែង ជុំវិញការសម្រេចចិត្តរបស់លោកដែលប្រកាសប្រើច្បាប់អាជ្ញារសឹកកាលពីថ្ងៃ(៣ធ្នូ)។ យោងការិយាល័យស៊ើបអង្កេតកូរ៉េខាងត្បូង។
ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីតំណែងជាន់ខ្ពស់ បានបញ្ជាក់ថា តុលាការទីក្រុងសេអ៊ូល បានយល់ព្រមចេញដីកាចាប់ខ្លួន។ នេះជាដីកាចាប់ខ្លួនដំបូងបំផុតដែលចេញចាប់ខ្លួនប្រធានាធិបតីព្យួរតំណែងនៅប្រទេសកូរ៉េខាងត្បូង។ យោងសារព័ត៌មានក្នុងស្រុកប្រទេសកូរ៉េខាងត្បូង។
លោក Yoon កំពុងប្រឈមមុខនឹងការស៊ើបអង្កេតទោសបទល្មើសព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីបះបោរ។
លោក Yoon មិនបានចូលខ្លួនតាមការកោះហៅផ្តល់ចម្លើយរបស់ប៉ូលីស និងចូលខ្លួនតាមការកោះហៅរបស់ការិយាល័យស៊ើបអង្កេតអំពើ ពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ ដែលចូលរួមស៊ើបអង្កេតជុំវិញរឿងរ៉ាវថាតើការប្រកាសច្បាប់អាជ្ញារសឹកជាករណីបេះបោរដែរឬយ៉ាងណា។
ប៉ូលីសកូរ៉េខាងត្បូង បានព្យាយាម ប៉ុន្តែបរាជ័យក្នុងការចូលឆែកឆេរការិយាល័យប្រធានាធិបតីដែលជាចំណែកមួយនៃការស៊ើបអង្កេត។
ការបេះបោរ គឺជាបទចោទមួយក្នុងចំណោមបទចោទ២ទៅ៣ផ្សេងទៀត ដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនមានអភ័យឯកសិទ្ធិ។
លោក Yoon ត្រូវបានព្យួរតំណែងប្រធានាធិបតី បន្ទាប់ពីលោកត្រូវបានសភាចោទប្រកាន់ទោស ជុំវិញការសម្រេចចិត្តច្បាប់អាជ្ញាសឹករបស់លោក។
ប្រែសម្រួល៖ណាវ័ន្ត