ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥
គ្រួសារផេនដាបួនក្បាលនៅទីក្រុងម៉ាកាវទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរព្រោះពួកវារូបរាងទាក់ស្អាតគួរឲ្យស្រឡាញ់ និងមានចរិតស្លូតបូតគួរឲ្យចូលចិត្ត។ កាលពីឆ្នាំមុន ភ្ញៀវទៅទស្សនាខ្លាឃ្មុំផេនដាទាំងនេះមានចំនួន២៩០០០០នាក់។
ខ្លាឃ្មុំផេនដាយក្សទាំងនេះមួយក្បាលមានឈ្មោះកៃកៃ (Kaikai) និងមួយក្បាលទៀតមានឈ្មោះស៊ីនស៊ីន (Xinxin) គឺជាការផ្ដល់ជូនជាកាដូពីរដ្ឋាភិបាលចិនជូនចំពោះទីក្រុងម៉ាកាវកាលពីឆ្នាំ២០១៥។ ក្រោយមកនៅឆ្នាំ២០១៦ ពួកវាបង្កើតបានកូនភ្លោះ២ក្បាលនៅសួនសត្វនៃទីក្រុងម៉ាកាវ។
មួយក្បាលឈ្មោះជៀនជៀន (Jianjian) និងមួយក្បាលទៀតឈ្មោះកាងកាង (Kangkang)។ ពួកវាទាំងបួនក្បាលរស់នៅប្រកបដោយសុភមង្គល និងជីវិតក្សេមក្សាន្ត។ អ្នកថែទាំផេនដានេះប្រាប់ថាមួយក្បាលនេះឈ្មោះកាងកាងជាកូនប្អូន។
ផេនដានេះមានរូបរាងតូចជាងបងរបស់វា និងមានមុខស្រួចកាត់ទៅបារបស់វា។ ផេនដានេះចេះណាស់ ហើយតែងតែទទួលបានការចូលចិត្តពីអ្នកមើលថែទាំសត្វនៅទីនេះ។ នៅក្នុងសួនសត្វនេះ ផែនដាទាំងបួនក្បាលទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកសួនសត្វ។
ពួកវាស៊ីយ៉ាងឆ្ងាញ់ពិសានូវស្លឹកឫស្សី និងនំប៊ីសស្គីតដែលសម្បូរជាតិសរសៃជារៀងរាល់ថ្ងៃ។ នៅថ្ងៃខួបកំណើត ពួកវាទទួលបានកាដូពិសេសគឺផ្លែឈើល្អៗ និងនំខេកផ្សំពីស្លឹកឫស្សី។
អ្នកថែទាំផេនដាទាំងនេះប្រាប់ថាពួកវាស្គាល់អ្នកមើលថែទាំពួកវា។ ឥឡូវនេះ ដោយសារពួកវាធំៗអស់ហើយ ហេតុនេះយើងមិនអាចស្និទ្ធស្នាលជាមួយពួកវាខ្លាំងពេកដូចកាលពីមុនទេ។ ប៉ុន្តែយើងអាចប៉ះពាល់វាបានដោយគ្មានបញ្ហាអ្វីឡើយ។ ជួនកាល យើងដុសសម្អាតកាកសំណល់នំប៊ីសស្គីតដែលស្អិតជាបនឹងមាត់ ឬច្រមុះរបស់ពួកវា៕
ប្រែសម្រួល៖ អន សំអាង