ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
គិតត្រឹមថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមជាង និងអាជ្ញាធរពាក់ព័ន្ធ កំពុងមមាញឹករៀបចំ តុបតែងនៅទីតាំង ប្រារព្ធព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។
កញ្ញា ខូវ មួយលេញ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បានអំពាវនាវដល់មហាជន ក៏ដូចជាយុវជន សូមចូលរួមឱ្យបានច្រើន នៅក្នុងព្រឹត្តិការណ៍ដ៏ធំ នៅថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសាកល។
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា