ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

 ម្ចាស់មកុដអន្តរជាតិ ល្អហួស ភាពយន្តស្តង់ដារសហការផលិតជាមួយ ឥណ្ឌូណេស៊ី ចាយទុនកន្លះលានដុល្លារ នឹងនាំសិល្បៈវប្បធម៌ខ្មែរចូលឆាកអន្តរជាតិ

០៣ ធ្នូ ២០២៤ | កម្សាន្ដ

 

ស្ងាត់ៗម្ចាស់មកុដអន្តរជាតិ ជូរី ល្អហួស ត្រៀមនឹងបង្ហាញភាពយន្តខ្នាតធំអន្តរជាតិដែលជាសហផលិតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ដែលគ្រោងចាយទុនផលិតប្រមាណ ៥០ម៉ឺនដុល្លារអាចនឹងនាំយកសិល្បៈវប្បធម៌ខ្មែរចូលឆាកអន្តរជាតិ។

 

 

យុវតី ល្អហួស បានបង្ហាញបីក្ដីរីករាយ ក្រោយស្នាដៃដំបូងរបស់ខ្លួនដែលគឺរឿង«បណ្តាសាភូមិកំពង់បាទូ» កម្ពុជា និងឥណ្ឌូណេស៊ី សហការផលិតរួមគ្នា ហើយបានចំណាយទុនផលិតប្រមាណ ៥០ម៉ឺនដុល្លារ។ តាមរយៈភាពយន្តស្តង់ដារអន្តរជាតិមួយនេះកញ្ញារំពឹងថាសិល្បៈវប្បធម៌ខ្មែរនឹងចូលទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ។

 


លោក អ៊ិន វិចិត្រ ដែលជាបានវិនិយោគទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការផលិតភាពយន្តខ្នាតធំលំដាប់អន្តរជាតិ ចំណងជើងថា «បណ្តាសាភូមិកំពង់បាទូ» ដែលភាពយន្តខ្នាតធំនេះជាសហផលិតរវាងកម្ពុជា និងឥណ្ឌូនេស៊ី។

 

 

ទន្ទឹមជាមួយគ្នានោះ តារាភាពយន្តឥណ្ឌូនេស៊ី ២រូប គឺ Adzana Ashel ( អែតហ៊្សាណា អាស៊ែល) និង Shaquila Keisha (ហ្សាគីឡា គីហ្សា) សប្បាយចិត្តជាខ្លាំងដែលឥណ្ឌូនេស៊ី និងកម្ពុជាសហការគ្នាផលិតភាពយន្តខ្នាតធំលំដាប់អន្តរជាតិនេះ និងបានផ្តល់ឱកាសអ្នកទាំងពីរបញ្ចេសមត្ថភាពសម្តែងជាមួយតារាសម្តែងខ្មែរផងដែរ។

 

 

តារាស្រីវ័យក្មេងទាំង ២ ពេញចិត្តសាច់រឿង «បណ្តាសារភូមិកំពង់បាទូ» ខ្លាំងណាស់ ព្រោះវាជារឿងបែបរន្ធត់ព្រឺព្រួចគួរឱ្យខ្លាចត្រូវនឹងទីផ្សារភាពយន្តឥណ្ឌូនេស៊ីតែម្តង។ 

 

សូមជម្រាបផងដែរថា ក្រុមការងារផលិតរបស់ឥណ្ឌូនេស៊ីប្រមាណជាង ២០នាក់ បានធ្វើដំណើរមកកម្ពុជាដើម្បីផលិតភាពយន្តខ្នាតធំលំដាប់អន្តរជាតិ «បណ្តាសាភូមិកំពង់បាទូ» ដែលលោក អ៊ិន វិចិត្រ ហ៊ានអះអាងថា រឿងនេះអាចនឹងក្លាយជាភាពយន្តខ្នាតធំជាងគេប្រចាំប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៥។ 

 

 

តាមគម្រោង រឿង «បណ្តាសាភូមិកំពង់បាទូ» នឹងនាំយកទៅចាក់បញ្ចាំងនៅប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា ហើយក្រុមការងារក៏កំពុងសម្លឹងមើលឱកាសសម្រាប់ដាក់ភាពយន្តនេះចូលទៅក្នុង Netflix ថែមទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024