ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
អ្នកដឹកជញ្ជូនម្ហូបអាហារ លោក ជិន វាសនា ជាជនពិការ តស៊ូប្រឹងប្រែងជូនភ្ញៀវជារៀងរាល់ថ្ងៃ។ ក្នុង ១ថ្ងៃ គាត់អាចរកចំណូលបាន ជាមធ្យម ៥ម៉ឺនរៀល ដើម្បីចិញ្ចឹមប្រពន្ធពិការ និងកូន ៣នាក់ នៅក្នុងបន្ទុក។ ក្រៅពីការងារដឹកជញ្ជូនម្ហូប លោក ជិន វាសនា នៅតែឆ្លៀតធ្វើការងារផ្សេង ជាអ្នកប្តូរខ្សែរ៉ូតកាបូប នៅពេលយប់។ លោក ជិន វាសនា ប្តេជ្ញាថា មិនដើរសុំទានឡើយ។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត