ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
អ្នកផលិតពាងដោយដៃ លោក នង កន បានរៀបរាប់ថា កាលពី ២៥ឆ្នាំមុន ពាងទឹកខ្មែរយើង មានការគាំទ្រខ្លាំង ដោយក្នុង ១ខែ គាត់អាចផលិត និងលក់បានជាង ៣០០ពាង។ តែបច្ចុប្បន្នតម្រូវការពាង ថយចុះត្រឹមតែ ៦០ពាង ក្នុង ១ខែតែប៉ុណ្ណោះ។
មូលហេតុ ត្រូវបានអ្នកផលិតពាង នៅភូមិចំបក់មាស សង្កាត់បាក់ខែង រាជធានីភ្នំពេញ លើកឡើងថា ដោយសារតែប្រជាពលរដ្ឋយើង មានប្រព័ន្ធទឹកស្អាតប្រើ និងមានធុងជ័រ ដែលនាំចូលពីក្រៅប្រទេស ប្រើជំនួសពាង។
អត្ថបទ៖ តុល សុភ័ណ រូបភាព៖ ឆិល សុភ័ស្ត