ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
សហគមន៍ខ្មែរ-ឥស្លាម នៅក្នុងសង្កាត់ជ្រោយចង្វារ កំពុងមមាញឹក ក្នុងការជួសជុលទូកង ប្រភេទទូកចែវ ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ ដែលនឹងមកដល់នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ ទូកនេះ មានអាយុកាលជាង ១០ឆ្នាំមកហើយ ដែលទាមទារឱ្យមានការជួសជុលច្រើន ដូច្នេះក្រុមជាង ក៏ដូចជា គណៈកម្មាការទូក កំពុងខិតខំប្រឹងប្រែងបង្ហើយឱ្យរួចរាល់ ដើម្បីទម្លាក់ទូកចុះ សមផ្ទាល់ក្នុងទន្លេមុខព្រះបរមរាជវាំង មុនពេលការប្រកួតមកដល់។
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា