ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥
យុវជន ថេន វ៉ាន់ឆៃ បានកែច្នៃម៉ូតូរបស់ខ្លួន បើកមុខរបរ កាត់សក់ចល័ត ដើម្បីរកចំណូលបន្ថែមបន្តការសិក្សា។ បច្ចុប្បន្ន វ៉ាន់ឆៃ បានតាំងទីកន្លែងកាត់សក់ នៅក្បែរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យុវជន វ៉ាន់ឆៃ បានចំណាយលុយប្រមាណ ១លានរៀល ដើម្បីទិញសម្ភារ យកមកចាប់ផ្តើមរបរមួយនេះ។
គំនិតដែលយកម៉ូតូមកកែច្នៃនេះ យុវជន វ៉ាន់ឆៃ បានឃើញពីប្រទេសជិតខាង និងបានគិតគូប្រមាណមួយឆ្នាំមកហើយ ទើបសម្រេចចិត្តក្នុងការធ្វើ។ វ៉ាន់ឆៃ ថា ការចាប់ផ្តើមនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ក្រុមគ្រួសារផងដែរ។
អត្ថបទ៖អ៊ីសា ហាសាណះ, រូបភាព៖ ហ៊ុន សុជាតា