ថ្ងៃសុក្រ ទី២២ ខែ​វិច្ឆិកា ឆ្នាំ២០២៤

ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona រងរបួសសរសៃពួរ 

០៨ តុលា ២០២៤ | កីឡា

 

ក្លឹបនៅក្របខណ្ឌ LaLiga បាននិយាយកាលពីថ្ងៃចន្ទ (ទី 7 ខែតុលា) ថា ខ្សែប្រយុទ្ធអេស្ប៉ាញ Ferran Torres បានរងរបួសសរសៃពួរ ហើយនឹងអវត្តមានពីទីលានដោយមិនកំណត់ពេល។

 

 

កីឡាករវ័យ 24 ឆ្នាំនឹងខកខានការប្រកួត Nations League អោយអេស្ប៉ាញទល់នឹងដាណឺម៉ាកនៅថ្ងៃសៅរ៍ ហើយនិងប៉ះស៊ែប៊ីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកក្រុមជម្រើសជាតិ Luis de la Fuente ។

 

 

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា Ferran Torres អាចនឹងអវត្តមានពី 6 ទៅ 8 សប្តាហ៍បន្ទាប់ពីគាត់បានរងរបួសក្នុងជ័យជម្នះ 3-0 របស់ Barca នៅលើទឹកដី Deportivo Alaves កាលពីថ្ងៃអាទិត្យ។

 

Barcelona បាននិយាយថា "ការធ្វើតេស្តបានធ្វើឡើងសម្រាប់ Ferran Torres ហើយបញ្ជាក់ថាគេមានរបួសសាច់ដុំ នៅភ្លៅខាងស្តាំរបស់គេខណៈការវិលត្រឡប់របស់គាត់ទៅហ្វឹកហាត់នឹងអាស្រ័យលើការជាសះស្បើយជាក់ស្ដែងផងដែរ" ។

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024