ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

ទេសចរណ៍វៃឆ្លាតរបស់ប្រទេសចិន កំពុងទាក់ទាញអ្នកទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក

០៩ កញ្ញា ២០២៤ | កម្សាន្ដ

ដោយមានការជំរុញពីបច្ចេកវិទ្យាថ្មីៗផងនោះ វិស័យទេសចរណ៍ឆ្លាតវៃបានក្លាយជាពាក្យពេចន៍ដ៏ពេញនិយមដែលចង់សំដៅទៅលើឧស្សាហកម្មគ្មានផ្សែងរបស់ប្រទេសចិនដែលទាក់ទាញអ្នកទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក។

 


ក្រុមអ្នកទេសចរនៅទូទាំងពិភពលោកដែលធ្វើដំណើរកម្សាន្តនៅប្រទេសចិនកាន់តែច្រើនឡើងៗកំពុងសិក្សាស្វែងយល់អំពីទិដ្ឋភាពដ៏សម្បូរបែបនៃប្រទេសចិន។ ពោលគឺចាប់តាំងពីតំបន់ទីប្រជុំជនដែលសម្បូរមនុស្សធ្វើដំណើរយ៉ាងច្រើនកកកុញដូចជានៅប៉េកាំង សៀងហៃ និងក្វាងចូវជាដើមឆ្ពោះទៅតំបន់ដែលមិនសូវមានគេស្គាល់ ប៉ុន្តែមានចំណុចទាក់ទាញខ្លាំងដូចគ្នា។ នវានុវត្តន៍ចុងក្រោយនៅក្នុងវិស័យទេសចរណ៍វៃឆ្លាតរបស់ចិនគេអាចមើលឃើញនៅមហាកំផែងទីក្រុងប៉េកាំងត្រង់ចំណុចបាដាលីង (Badaling)។

 

 

 

នៅទីនោះ អាជ្ញាធរទីក្រុងប៉េកាំងប្រើប្រាស់ដ្រូនដឹកជញ្ជូនភស្តុភារ។ អ្នកទេសចរអាចប្រើប្រាស់ស្មាតហ្វូនស្កេនឃ្យូអ័រកូត (QR code) និងចូលទៅមើលរបាយការណ៍នៃការដឹកជញ្ជូន។ ត្រឹមតែរយៈពេល៥នាទីប៉ុណ្ណោះ ពួកគេអាចទទួលបានបញ្ញើជាថ្នាំពេទ្យ, ទឹកសុទ្ធ និងចំណីអាហារដែលបញ្ជូនតាមយន្តហោះដ្រូន។

 

 

 

អ្នកទេសចរជនជាតិព័រទុយហ្កាល់ម្នាក់ប្រាប់ថាគាត់បានកុម្ម៉ង់ឲ្យដឹកឆ័ត្រ១ទៅឲ្យគាត់។ គាត់ទទួលបានឆ័ត្រ។ ពិតជារឿងដែលមិននឹកស្មានដល់មែន។ នៅតំបន់ទេសចរណ៍ដ៏ពេញនិយមដទៃទៀតនៅប្រទេសចិនក៏មានសេវាទេសចរណ៍ឆ្លាតវៃនេះផងដែរដែលប្រើប្រាស់វិធីដឹកជញ្ជូនតាមទម្លាប់ចាស់ផង និងប្រើប្រាស់វិធីដឹកជញ្ជូនតាមបច្ចេកវិទ្យាទំនើបផងដើម្បីផ្ដល់ជូនអ្នកទេសចរនូវបទពិសោធវប្បធម៌ដ៏គួរឲ្យទាក់ទាញ និងប្រកបដោយគំនិតច្នៃប្រឌិត។

 

 

 

ដោយមានជំនួយពីបច្ចេកវិទ្យាស៊្រីឌី (3D) និងវីអ័រ (VR) ផងនោះ អ្នកទេសចរបរទេសអាចមានឱកាសទស្សនាសិល្បៈចម្លាក់នៅតាមល្អាងភ្នំដែលមានអាយុកាលពាន់ឆ្នាំនៅល្អាងម៉ូកាវ.ក្រូតូ (Mogao Grottoes) និងរូបចម្លាក់ដ៏អស្ចារ្យនៅសារមន្ទីរឌុនហួង(Dunhuang)នៃខេត្ត កានស៊ូ (Gansu)៕

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024