ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥

រាជរដ្ឋាភិបាលកម្ពុជា បោះផ្សាយលក់មូលបត្ររដ្ឋជាង ៦៣លានដុល្លារ ក្នុងឆមាសទី ១

០៦ សីហា ២០២៤ | សេដ្ឋកិច្ច

 

 

ក្នុងឆមាសទី ១ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ៦លើក សរុបប្រមាណជា ៦៣លានដុល្លារអាមេរិក ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។

 


របាយការណ៍ខាងលើ បានបន្តឱ្យដឹងថា មូលបត្ររដ្ឋ ដែលមានឥណប្រតិទានមួយឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៣២ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៣,៥% និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥% ដល់ ៣,៩៥%។

 


ដោយឡែក ឥណប្រតិទានពីរឆ្នាំ ត្រូវបានបោះផ្សាយចំនួន ៤០ប៊ីលានរៀល មានអត្រាគូប៉ុងជាមធ្យម ៤% និងអត្រាចំណូលចន្លោះ ៤,៧% ដល់ ៤,៧៥% និងឥណប្រតិទាន ៣ឆ្នាំ ត្រូវបានបោះផ្សាយចំនួន ១៨៣ប៊ីលានរៀល ដែលមានអត្រាគូប៉ុងជាមធ្យម ៤,៥%។

 


ជាមួយគ្នា គិតត្រឹមដំណាច់ឆមាសទី ១នេះ មូលបត្ររដ្ឋមិនទាន់ដល់ឥណប្រតិទានមានចំនួន ៤៥៧ប៊ីលានរៀល ហើយការទូទាត់គូប៉ុងសរុបមានចំនួន ១៣លើក ស្មើនឹង ៤,៦ប៊ីលានរៀល និងទូទាត់ប្រាក់ដើមចំនួន ២លើក ស្មើនឹង ២៨ប៊ីលានរៀលដល់អ្នកកាន់កាប់មូលបត្ររដ្ឋ។

 


គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ខណៈធនាគារជាតិ បាននិងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលលើ ការងារបច្ចេកទេសពាក់ព័ន្ធនឹង ការអនុញ្ញាតឱ្យ គ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ អាចធ្វើប្រតិបត្តិការមូលបត្ររដ្ឋក្នុងប្រព័ន្ធ NBCP ទាំងទីផ្សារដំបូង និងទីផ្សារបន្ទាប់៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025