ថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០២៥

យុវជនមានពិការភាព តិចតួចនៅឡើយ ដែលបានចាប់យកជំនាញ IT

២៤ កក្កដា ២០២៤ | ព័ត៌មានជាតិ

 


វិស័យពិការភាព ក៏ដូចជា វិស័យឯទៀតដែរ នៅក្នុងសតវត្សរ៍ទី២១ នេះ ចំណេះដឹងផ្នែកបច្ចេកវិជ្ជា ឬ IT គឺជាកត្តាចាំបាច់មិនខ្វះបាន។ ប៉ុន្តែរហូតមកដល់ពេលនេះ យុវជនមានពិការភាពកម្ពុជា ដែលមានចំណេះដឹងផ្នែក IT នេះ មានតិចតួចនៅឡើយ។

 


ជាដំបូងសូមជម្រាបជូនថា ការប្រកួតប្រជែង បច្ចេកវិជ្ជាព័ត៌មានសកល ឬ Global IT សម្រាប់យុវជនមានពិការភាព ត្រូវបានពិភពលោកធ្វើឡើងតាំងពីឆ្នាំ២០១១ មកម៉្លេះ ហើយកម្ពុជា បានចូលរួមចាប់ពីឆ្នាំ២០១២ លើកលែងតែឆ្នាំ២០២០ និង២០២១ ជាឆ្នាំដែលពិភពលោកកំពុងរងការរាតត្បាតដោយកូវីដ-១៩ ហើយជាលទ្ធផល យុវជនមានពិការភាពកម្ពុជា ឈ្នះបានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធ ៦គ្រឿង ។

 

 

ប៉ុន្តែអ្វីដែលជាប្រការគប្បីយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺរៀងរាល់ឆ្នាំ កម្ពុជា មានបេក្ខជនប្រកួតប្រជែង ពុំសូវច្រើនទេ ជាក់ស្ដែងនៅឆ្នាំ២០២៤ នេះ មានបេក្ខជនដាក់ពាក្យត្រឹមតែ ៣១ នាក់ប៉ុណ្ណោះ ។ លុះដល់ប្រឡងថ្នាក់ជាតិ មានបេក្ខជនចូលរួមប្រឡងត្រឹមតែ ១៩ នាក់ ដើម្បីសម្រិតសម្រាំងទៅប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលក្ខណៈអន្តរជាតិ ហើយសម្រាំងយក ៤ នាក់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រជាលក្ខណៈសកលនៅចុងឆ្នាំនេះ ហើយឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងយ៉ាងដូច្នេះថា ។

 


គួររំឭកជូនថា បច្ចេកវិជ្ជាព័ត៌មាន ឬ IT គឺជាមុមមួយក្នុងចំណោមមុមទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភាពនេះ ។ ម្យ៉ាងទៀតនៅក្នុងពិភពលោកនាសម័យឌីជីថល ឬ សម័យបដិវត្តន៍ ៤.០ នាសតវត្សរ៍ទី២១ នេះ បច្ចេកវិជ្ជាព័ត៌មាន ឬ IT គឺជាកត្តានាំមុខមិនអាចខ្វះបានឡើយ ដែលប្រការនេះ គឺជាការបញ្ជាក់ថា យុវជនមានពិការភាពកម្ពុជា ក៏ដូចជាមនុស្សទូទៅដែរ ចាំបាច់ត្រូវតែមានចំណេះដឹងផ្នែក IT កាន់តែទូលំទូលាយ កាន់តែប្រសើរ ។ ហើយបើនិយាយឱ្យកាន់តែច្បាស់ថែមទៀតថា ជនមានពិការភាព គប្បីមានចំណេះដឹងផ្នែក IT នេះ ឱ្យលើសពីជនទាំងពួងក៏កាន់តែប្រសើរ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ សែត ប៊ុនថាន់ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025