ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤

ផ្សិតពស់វែក មានតម្លៃថ្លៃ ខណៈជនជាតិដើមភាគតិច នៅក្នុងខេត្តរតនគិរី និងស្ទឹងត្រែង ប្រើប្រាស់ជាឱសថព្យាបាលជំងឺ

១៧ កក្កដា ២០២៤ | ព័ត៌មានជាតិ


ផ្សិតពស់វែក ជាផ្សិតមួយប្រភេទ ដែលដុះនៅក្នុងព្រៃឬស្សី នៅក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ។ ផ្សិតនេះ ត្រូវបានជនជាតិដើមភាគតិច ប្រមូលមកលក់ ដែលក្នុងមួយឆ្នាំៗ អាចប្រមូលផលបានត្រឹមចន្លោះពីខែឧសភា ដល់ខែកញ្ញា។

 

 

 

 

 

 

ផ្សិតពស់វែកស្រស់ អាចលក់បានតម្លៃចន្លោះពី ២ទៅ ៣ម៉ឺនរៀល និងផ្សិតស្ងួត មានតម្លៃចន្លោះពី ៥ម៉ឺនរៀល ទៅ ៧ម៉ឺនរៀល។ ផ្សិតនេះ ត្រូវបានយកទៅប្រើប្រាស់ជាថ្នាំព្យាបាលជំងឺ ខណៈជនជាតិដើមភាគតិចមួយចំនួន ប្រើធ្វើជាតែ សម្រាប់ទទួលទានយ៉ាងឆ្ងុយឆ្ងាញ់ ផងដែរ។

 


 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024