ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

របួស២នាក់,លំនៅដ្ឋានជាច្រើនត្រូវបំផ្លាញក្នុងភ្លក់ភ្លើងពេលរុស្ស៊ីវាយប្រហារទីក្រុងKharkiv

កម្លាំងអ៊ុយក្រែនបានបំផ្លាញដ្រូនទាំង១០គ្រឿង នៅពេលប្រទេសរុស្ស៊ីបើកការវាយប្រហារនៅពេលយប់។ សមរភូមិនេះ មនុស្ស២នាក់រងរបួស ហើយលំនៅដ្ឋានប្រជាជនជាច្រើនខ្នង ត្រូវបំផ្លិចបំផ្លាញក្នុងភ្លក់ភ្លើងសង្គ្រាមនៅទីក្រុងKharkiv។ យោងមន្ត្រីអ៊ុយក្រែនឱ្យដឹងនៅថ្ងៃសុក្រ(១០ឧសភា)។
 

 

 

 

ក្នុងសេចក្តីថ្លែងការណ៍ទ័ពអាកាសអ៊ុយក្រែនឱ្យដឹងថា រុស្ស៊ី  ក៏បានបាញ់មីស៊ីលប្រឆាំងយន្តហោះចំនួន២គ្រាប់ផងដែរ។

 

អាជ្ញាធរទីក្រុង Kharkiv  បានឱ្យដឹងថា លំនៅដ្ឋានប្រជាជន៣ខ្នង ត្រូវអគ្គីភ័យលេបត្របាក់ និងជាច្រើនខ្នងផ្សេងទៀតត្រូវបំផ្លាញ ដោយសារការវាយប្រហារពីសំណាក់ប្រទេសរុស្ស៊ី។ អាជ្ញាធរទីក្រុងKharkiv  បន្តឱ្យដឹងថា ការវាយប្រហាររបស់ប្រទេសរុស្ស៊ី មានគោលដៅទាំងលើហេដ្ឋារចនាសម្ព័ន្ធនិងតំបន់ប្រជាជនរស់នៅ។

 

មនុស្ស២នាក់រួមទាំងក្មេង១១ឆ្នាំម្នាក់ រងរបួស។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរក្នុងតំបន់។ ចំពោះដំណឹងនេះ សារព័ត៌មានរ៉យទ័រនៅមិនទាន់អាចបញ្ជាក់បាន។ 

 

រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានបដិសេធវាយប្រហារលើប្រជាជនស៊ីវិល។ 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024