ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤

អ៊ីស្រាអ៊ែលវាយចូលភាគខាងកើតទីក្រុងRafahខណៈកិច្ចពិភាក្សាកិច្ចព្រមព្រៀងបទឈប់បាញ់បញ្ចប់ដោយគ្មានចម្លើយ

ផ្សែងខ្មៅខ្មួលខ្មាល់ហ៊ុយទ្រលោមឡើងពាសពេញផ្ទៃមេឃទីក្រុងRafah នៅថ្ងៃសុក្រ(១០ឧសភា) ខណៈការពិភាក្សាអំពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសអ៊ីស្រាអ៊ែលនិងហ្គាហ្សាបានបញ្ចប់ទៅដោយគ្មានការឯកភាព។ 

 

 

 

 

យោធាអ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់ផ្លោងទៅលើតំបន់ជាច្រើនរបស់ទីក្រុងRafahនៅថ្ងៃព្រហស្បតិ៍(៩ឧសភា)។ យោងតាមការឱ្យដឹងពីប្រជាជនប៉ាលេស្ទីន។ ស្របគ្នា លោក Benjamin Netanyahu  នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានទាត់ចោលការគំរាមកំហែងរបស់លោកJoe Biden ប្រធានាធិបតីអាមេរិក ដែលថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្គត់ផ្គង់អាវុធឱ្យអ៊ីស្រាអ៊ែល ប្រសិនបើអ៊ីស្រាអ៊ែលវាយប្រហារទីក្រុងRafahដែលជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា។

 

ប្រទេសអ៊ីស្រាអ៊ែល បានឱ្យដឹងថា ក្រុមហាម៉ាស់ កំពុងតែជ្រកខ្លួននៅទីក្រុងRafah។ ទីក្រុងនេះផងដែរ ក៏ជាជម្រករបស់ប្រជាជនប៉ាលេស្ទីនរាប់សិបម៉ឺននាក់ដែលរត់ភៀសខ្លួនពីតំបន់ផ្សេងៗនៅហ្គាហ្សា ទៅជ្រកកោនដើម្បីសុវត្ថិភាព នាកាលគ្រាកន្លងមក។

 

ការវាយប្រហារពីសំណាក់ប្រទេសអ៊ីស្រាអ៊ែលលើតំបន់ហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាលេស្ទីនជិត៣៥,០០០នាក់ និងរបួសជិត៨០,០០០នាក់ ដែលភាគច្រើនជាប្រជាជនស៊ីវិល។ យោងក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។ 

 

 

 

 


 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024