ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤

ក្រុមHouthisប្រកាសថាខ្លួនបានវាយប្រហារនាវានៅឈូងសមុទ្រAdenនិងមហាសមុទ្រឥណ្ឌា

 

 

ក្រុមHouthis ដែលជាសម្ព័ន្ធរបស់ប្រទេសអ៊ឺរ៉ង់ មានមូលដ្ឋាននៅប្រទេសយ៉ែមេន បានវាយប្រហារលើនាវា២គ្រឿងមាននាវាMSC DEGO ដែលជានាវារបស់ប្រទេសអ៊ីស្រាអ៊ែល និងនាវា MSC GINA ដែលជានាវារបស់ប្រទេសអ៊ីស្រាអ៊ែលដូចគ្នា នៅឈូងសមុទ្រAden ដោយប្រើប្រាស់មីស៊ីលបលីស្ទីក និងដ្រូន។ យោងលោក Yahya Sarea អ្នកនាំពាក្យក្រុមHouthis ថ្លែងក្នុងសន្ទរកថាតាមទូរទស្សន៍នៅថ្ងៃព្រហស្បតិ៍(៩ឧសភា)។ 

 

អ្នកនាំពាក្យដដែលរូបនេះបន្តថា ក្រុមHouthis ក៏បានវាយប្រហារទៅលើនាវាMSC VITTORIA នៅមហាសមុទ្រឥណ្ឌាផងដែរ។ 

 

អ្នកនាំពាក្យក្រុមHouthis លោក Yahya Sarea បន្តថា«កងកម្លាំងក្រុមHouthiមានមូលដ្ឋាននៅប្រទេសយ៉ែមេន យកចិត្តទុកដាក់យ៉ាងដិតដល់លើការវិវត្តន៍ស្ថានភាពថ្មីចុងក្រោយនៅតំបន់ហ្គាហ្សា ហើយនឹងមិនមានការស្ទាក់ស្ទើរឡើយនៅក្នុងការបង្កើនកម្លាំងប្រតិបត្តិការយោធារបស់ពួកគេក្នុងការគាំទ្រដល់ប្រជាជនប៉ាលេស្ទីន ដូចដែលក្រុមធ្លាប់បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នាពេលកន្លងមក»។

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024