ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ប្រទេសឥណ្ឌាចាប់ផ្តើមបោះឆ្នោតនៅថ្ងៃសុក្រនេះខណៈលោកNarendra Modi ស្វែងរកកាន់អំណាចអណត្តិទី៣

ប្រទេសឥណ្ឌា បានចាប់ផ្តើមការបោះឆ្នោតនៅថ្ងៃសុក្រ(១៩មេសា) ជាការបោះឆ្នោតធំបំផុតនៅក្នុងពិភពលោក ខណៈលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា ស្វែងរកការបន្តកាន់អំណាចអណត្តិទី៣ជាបន្តទៀត។
 

 

 

 

 

 

ការបោះឆ្នោតជាការប្រកួតគ្នារវាងគណបក្សBharatiya Janata Party (BJP)  របស់លោកModi និងសម្ព័ន្ធគណបក្សប្រឆាំងដែលមានគណបក្សដៃគូច្រើនជាង២០គណបក្ស។

 

«លោកModi នឹងវិលត្រលប់មកកាន់អំណាចវិញ ដោយសារតែការងាររបស់លោកក្នុងវិស័យជាច្រើនដូចជាសុវត្ថិភាព សន្តិសុខគឺល្អ» ។នេះជាការលើកឡើងរបស់លោក Abdul Sattar អាយុ៣២ឆ្នាំជាពលរដ្ឋទៅបោះឆ្នោតនៅរដ្ឋUttar Pradesh ជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុត។

 

ពលរដ្ឋជិត១ពាន់លាននាក់(ប្រហែល៩៦៩លាននាក់) នៅក្នុងប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅក្នុងពិភពលោកមួយនេះ​គឺជាអ្នកមានសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតនៅប្រទេសឥណ្ឌាធ្វើឡើង៧ដំណាក់កាល ចាប់ផ្តើមបោះឆ្នោតពីថ្ងៃសុក្រនេះរហូតដល់ថ្ងៃ១មិថុនា ហើយលទ្ធផលនឹងប្រកាសនៅថ្ងៃ៤មិថុនា។ 

 

ការស្ទាបស្ទង់មតិបង្ហាញថា គណបក្សBJP របស់លោកModi  នឹងឈ្នះការបោះឆ្នោតក្នុងសម្លេងគាំទ្រច្រើនលើសលប់យ៉ាងងាយស្រួល ទោះជាអ្នកបោឆ្នោតមានការបារម្ភពីបញ្ហាគ្មានការងារធ្វើ អតិផរណា និងបញ្ហាទុក្ខព្រួយរបស់ពលរដ្ឋតំបន់ជនបទនៅក្នុងប្រទេសសេដ្ឋកិច្ចធំលូតលាស់លឿនបំផុតនៅក្នុងពិភពលោកមួយនេះក៏ដោយ។ 


 

 

 

 

 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024