ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
ផ្ទុះវីរុសជំងឺផ្តាសាយបក្សីH5N1 បានឆ្លងរាលដាលទៅសត្វគោចិញ្ចឹមយកទឹកដោះនៅសហរដ្ឋអាមេរិកដែលនេះនាំឱ្យមានក្តីកង្វល់អំពីការឆ្លងរាលដាលទៅមនុស្សតាមរយៈការផ្គត់ផ្គង់ទឹកដោះគោរបស់សហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ២០២២ ជំងឺផ្តាសាយបក្សី នៅសហរដ្ឋអាមេរិក បានកើតនៅលើសត្វមាន់ច្រើនជាង៩០លានក្បាល និងបក្សីព្រៃច្រើនជាង៩០០០ក្បាល សត្វគោចិញ្ចឹមយកទឹកដោះ៣៤ក្បាល ហើយនិងមនុស្សម្នាក់នៅរដ្ឋតិចសាសដែលមានទំនាក់ទំនងជិតស្និទ្ធិទៅនឹងសត្វគោដែលកើតជំងឺផ្តាសាយបក្សី ។
នៅថ្ងៃ២៦មេសាកន្លងទៅ រដ្ឋColorado បានក្លាយជារដ្ឋទី៩នៅសហរដ្ឋអាមេរិកដែលរាយការណ៍ពីការផ្ទុះឆ្លងជំងឺផ្តាសាយបក្សីលើសត្វគោចិញ្ចឹមយកទឹកដោះ។
ចំណែកប្រទេសកូឡុំប៊ី បានក្លាយជាប្រទេសទី១ ដែលរឹតត្បិតទៅលើការនាំចូលសត្វគោ និងផលិតផលពីសត្វគោពីសហរដ្ឋអាមេរិកដោយសារករណីផ្ទុះឆ្លងជំងឹផ្តាសាយបក្សីលើសត្វគោ។
ស្របគ្នា រដ្ឋាភិបាលអាមេរិក បានលើកឡើងថា អាមរិក នឹងតម្រូវឱ្យការផ្លាស់ទីសត្វគោពីរដ្ឋមួយ ទៅរដ្ឋមួយចាំបាច់ត្រូវធ្វើតេស្តរកជំងឺផ្តាសាយបក្សី។
រដ្ឋចំនួន៨ផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលកើតមានករណីផ្ទុះឆ្លងជំងឺផ្តាសាយបក្សីលើសត្វគោចិញ្ចឹមយកទឹកដោះមាន រដ្ឋSouth Dakota រដ្ឋNorth Carolina, រដ្ឋTexas, រដ្ឋKansas, រដ្ឋOhio, រដ្ឋMichigan, រដ្ឋIdaho និងរដ្ឋNew Mexico។