ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

តួលេខមនុស្សស្លាប់ដោយសារបាក់ស្រុតផ្លូវហាយវ៉េនៅប្រទេសចិនកើនឡើងដល់៣៦នាក់

 

 

 

តួលេខមនុស្សស្លាប់ដោយសារបាក់ស្រុតផ្លូវហាយវ៉េនៅខេត្តGuangdong(ក័ងតុង)ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់៣៦នាក់។ យោងសារព័ត៌មានរដ្ឋចិនផ្សាយនៅថ្ងៃព្រហស្បតិ៍(២ឧសភា) ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅបន្តធ្វើនៅឡើយ។ 

 

ភ្លៀងធ្លាក់ខ្លាំង ជាមូលហេតុដែលបង្កឱ្យកំណាត់ផ្លូវហាយវ៉េនេះបាក់ស្រុត នៅវេលាម៉ោងប្រហែល២និង១០នាទីព្រឹកថ្ងៃពុធ។ យោងសារព៍ត៌មានរដ្ឋចិនXinhua។ 

 

ខេត្តGuangdong ជាខេត្តដែលមានពលរដ្ឋរស់នៅច្រើន នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានភ្លៀងធ្លាក់ខ្លាំងលើសពីការរំពឹងទុក ហើយត្រូវបានគេលើកឡើងថាអាកាសធាតុមិនល្អ ដោយសារបញ្ហាបំរែបំរួលអាកាសធាតុ។ 

 

បាក់ស្រុតផ្លូវហាយវ៉េ ប៉ះពាល់ដល់រថយន្តជាង២០គ្រឿង និងមនុស្ស៥៤នាក់។ 

 

នៅត្រឹមម៉ោង៥និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ មានមនុស្ស៣៦នាក់ស្លាប់ និង៣០នាក់រងរបួស ប៉ុន្តែអ្នករងរបួសមិនប៉ះពាល់ដល់អាយុជីវិតឡើយ។  តួលេខមនុស្សស្លាប់កើនឡើងពី២៤នាក់នៅរសៀលថ្ងៃពុធ។ 

 

ក្នុងប្រតិបត្តិការសង្គ្រោះ មានការចូលរួមពីមនុស្សប្រហែល៥០០នាក់។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024