ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤

ព្រះកាយច័ន្ទ មិនស្តាយក្រោយបោះបង់ការប្រកួត ហើយត្រៀមខ្លួនជាថ្មីដើម្បីស្វែងរកក្តីស្រមៃធំ ! 

១៨ មេសា ២០២៤ | កម្សាន្ដ

ព្រះកាយច័ន្ទ មិនស្តាយក្រោយក្នុងការបោះបង់ និងលាលែងតំណែង ចេញពីការប្រកួត Miss Grand Cambodia 2024 ឡើយ ផ្ទុយទៅវិញពេលនេះនាងបានត្រៀមខ្លួនជាថ្មីម្តងទៀត ដើម្បីស្វែងរកក្តីស្រមៃធំ បើទោះបីជាវ័យរបស់ខ្លួនកាន់តែច្រើនក្តី ។ 

 

 

ជាងពីរខែមកហើយដែលតារាស្រី ព្រះកាយច័ន្ទ សម្រេចចិត្តដកខ្លួនចេញពីការប្រកួត Miss Grand Cambodia 2024 ទាំងអាឡោះអាល័យបំផុត តែទោះជាយ៉ាងណានេះជាជំរើសដ៏ល្អបំផុតសម្រាប់រូបនាង ហើយពេលនេះនាងកំពុងសម្លឹងមើលកម្មវិធីចំនួន ២ ដើម្បីបន្តក្តីស្រមៃធំខ្លួនជាបន្តទៀត ។

 

 

ទន្ទឹមនិងការលាលែងតំណែងក្នុងក្តីស្រមៃចោលកញ្ញា ចាប់ផ្តើមមមាញឹកខ្លាំងនៅក្នុងការបង្ហាត់បង្រៀនសិស្ស ក្មេងៗទាំងរាំ និង បង្ហាញម៉ូដ ដូច្នេះហើយទើបនាងលែងខ្វាយខ្វល់ និង នឹកនា កម្មវិធីដែលនាងស្រឡាញ់ ។ 

 

 

ថ្វីដ្បិតតែមាត់និយាយថា លែងនឹកនាពីការប្រកួត Miss Grand Cambodia ទៀត តែ ព្រះកាយច័ន្ទ នៅតែមានក្តីស្រមៃធំចំនួន ២ ទៀតដែលត្រូវធ្វើ ដោយនាងបានបញ្ជាក់ប្រាប់ថា នាង នាងនឹងវិលត្រឡប់ទៅកាន់វិស័យបវរកញ្ញាជាថ្មីម្តងទៀតក្នុងពេលឆាប់ៗខាងមុខ ។  

 

 

កញ្ញា ព្រះកាយច័ន្ទ បានផ្អាកពីវិស័យសម្តែងអស់ពេលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគធំរបស់ទូរទស្សន៍ ភីអិនអិន បែបស្នេហា ស្រីស្រឡាញ់ស្រី ឆាប់ៗខាងមុខ នាងក៏ត្រៀមនឹងទទួលថតរឿងភាគឡើងវិញ ដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងវិស័យនេះឡើងវិញ ៕ 

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024