ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥
អតីតតារាសម្តែង និង ពិធីការិនីល្បីឈ្មោះកាលពី ២០ឆ្នាំមុន ស្រីតូច ចំណាន នៅក្នុងកម្មវិធី សង្រ្កាន្តឆ្នាំថ្មីរបស់សាលមធម្យសិល្បៈ កាលពីម្សិលមិញពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន បន្ទាប់ពីអតីតតារាស្រីល្បីឈ្មោះរូបនេះ ប្រកាសនឹងដឹកនាំសិល្បៈឱ្យរីកចំរើន ប្រសិនបើជាប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មីនេះ ។
ក្រោយការប្រកាលគាំទ្រពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ចំពោះតំណែងជាប្រធានសមាគមសិល្បករខ្មែរ អាណត្តិថ្មី អតីតតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះលោកជំទាវឧកញ៉ា ម៉ៅ ចំណាន បានប្រកាសថានឹងត្រៀមដឹកនាំសមាគមមួយនេះឱ្យរីកចម្រៀងប្រសិនបើជាប់ជាប្រធានសមាគមពិតមែន។
នេះជាលើកដំបូងហើយដែលអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលមហាជន ស្គាល់ថា ជាអតីតតារាសម្តែង និង ពិធីការិនីល្បីឈ្មោះកាលពី ២០ ឆ្នាំមុនបានលេចមុខនៅក្នុងកម្មវិធី សង្រ្កាន្តឆ្នាំថ្មីរបស់សាលមធម្យសិល្បៈ ដែលរៀបចំឡើងនៅឆ្នាំដំបូងនេះ ដោយវត្តមានលើកដំបូងនេះត្រូវបានអតីតតារាស្រីរូបនេះ ប្រកាសថា នឹងដឹកនាំសិល្បៈឱ្យរីកចំរើន ប្រសិនបើជាប់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មី ។
មហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអតីតតស្រី ស្រីតូច ចំណាន ប្រកាស និងបេ្តជ្ញាចិត្តក្នុងការ ។ អ្នកឧកញ៉ា ម៉ៅ ចំណាន បាននិយាយទៅកាន់មហាជននៅក្នុងថ្ងៃ កម្មវិធី សង្រ្កាន្តឆ្នាំថ្មីរបស់សាលមធម្យសិល្បៈ ថា អ្នកឧកញ៉ា ពិតជាមានអារម្មណ៍រីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តនេះ ។
ទន្ទឹមនឹងការបង្ហាញខ្លួននោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ឬ ស្រីតូច ចំណាន បានបង្ហាញពីគោលជំហរដ៏រឹងមាំក្នុងការឈរឈ្មោះជាបេក្ខភាពសម្រាប់អាណត្តិថ្មីក្នុងការបោះឆ្នោតជ្រើសរើសប្រធានសមាគមនៅអណត្តិថ្មីនេះ ។
ការបង្ហាញមុខជាលើកដំបូង និង ជាផ្លូវការនេះ វត្តមានអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលត្រៀមឈរឈ្មោះជាបេក្ខភាពនៅក្នុងអាណត្តិថ្មីនេះ អ្នកឧកញ៉ា ពិតជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក៏ដូចជា បងប្អូនសិល្បៈករទាំងចាស់ទាំងថ្មីនាពេលបច្ចុប្បន្ន ។
គួររំលឹកផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មីនឹងរៀបចំនាខែ មិថុនា ឆ្នាំ២០២៤ ខាងមុខ ខនៈប្រធានសមាគមសិល្បករបច្ចុប្បន្នគឺអ្នកនាង ចន ច័ន្ទលក្ខិណា កំពុងរៀបចំការងារនេះឱ្យរលូនមុននឹងផ្ទេរការងារនេះទៅអ្នកថ្មី៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច