ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

តៃវ៉ាន់មើ់លឃើញថាការគាំទ្រអាមេរិកមិនប្រែប្រួលមិនចំពោះថាអ្នកណាជាប់ឆ្នោតប្រធានាធិបតីអាមេរិក

 

 


ក្រសួងការបរទេសតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍(២៨មីនា) បានលើកឡើងថា កោះតៃវ៉ាន់មានការជឿជាក់ថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ នឹងនៅតែរក្សាដដែលមិនមានការប្រែប្រួលឡើយ មិនចំពោះថាអ្នកនយោបាយគណបក្សមួយណា ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនោះឡើយ ប៉ុន្តែតៃវ៉ាន់ នឹងរក្សាការអង្កេតមើលទៅលើបញ្ហាកោះតៃវ៉ាន់ និងប្រទេសចិន បារម្ភថា បញ្ហានេះត្រូវប្រើប្រាស់ជាការកេងចំណេញ ខណៈយុទ្ធនាការបោះឆ្នោតតានតឹង។


ដែនកោះតៃវ៉ាន់ជាចំណែកទឹកដីដែលប្រទេសចិនអះអាងថាជាទឹកដីរបស់ខ្លួន។ ចំណែកកោះតៃវ៉ាន់តែងតែទទួលការគាំទ្រខ្លាំងពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោកTrump រួមមានដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ និងលក់អាវុធ ហើយសកម្មភាពទាំងអស់នេះនៅតែបន្តមកដល់រដ្ឋបាលរបស់រដ្ឋាភិបាលប្រធានាធិបតីអាមេរិកលោកJoe Biden។ 


ក្នុងកំណត់ត្រាផ្ញើរទៅកាន់សមាជិកសភាអាមេរិក, ក្រសួងការបរទេសកោះតៃវ៉ាន់ បានកត់សម្គាល់ថា «ទោះបី​លទ្ធផល​បោះឆ្នោត​នៅ​អាមេរិក​មិន​ប្រាកដ​ក៏ដោយ, ក៏ការគាំទ្រពីគ្រប់គណបក្សនៅតែមានសម្រាប់កោះតៃវ៉ាន់»។


ក្រសួងការបរទេសតៃវ៉ាន់លើកឡើងថា តៃវ៉ាន់នឹងបន្តរក្សាការផ្លាស់ប្តូរតុល្យភាពជាមួយភាគីទាំងពីរ ប៉ុន្តែចាំបាច់ត្រូវមានការប្រុងប្រយ័ត្នចំពោះរបៀបដែលបញ្ហាតៃវ៉ាន់-ចិនអាចមានការលើកឡើង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។


ក្នុងជំនួបជាមួយលោកស្រីTsai Ing-wen  ប្រធានាធិបតីកោះតៃវ៉ាន់ នៅទីក្រុងតៃប៉ិ , លោក Jack Bergman សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណៈរដ្ឋ បានលើកឡើងថា ប្រតិភូរបស់លោក មកតៃវ៉ាន់ដើម្បីបង្ហាញការគាំទ្រនៅតែមានពីព្រឹទ្ធសភាអាមេរិកសម្រាប់កោះតៃវ៉ាន់។ 

 

សហរដ្ឋអាមេរិក ជាដៃគូផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ និងជាដៃគូគាំទ្រកោះតៃវ៉ាន់នៅលើឆាកអន្តរជាតិ ទោះជាគ្មានទំនាក់ទំនងការទូតផ្លូវការរវាងកោះតៃវ៉ាន់និងសហរដ្ឋអាមេរិកក៏ដោយ។

 

រដ្ឋាភិបាលនៅកោះតៃវ៉ាន់ដែលជ្រើសរើសឡើងតាមរយៈការបោះឆ្នោត បានបដិសេធការអះអាងរបស់ប្រទេសចិនដែលថាតៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិនដោយនិយាយថា មានតែពលរដ្ឋកោះតៃវ៉ាន់ប៉ុណ្ណោះជាអ្នកសម្រេចចជោគវាសនាអនាគតរបស់ពួកគេ។
 

សហរដ្ឋអាមេរិកបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារ៥វិច្ឆិកាឆ្នាំ២០២៤។ អណត្តិប្រធានាធិបតីកោះតៃវ៉ាន់របស់លោកស្រី Tsai Ing-wen នឹងត្រូវផុតកំណត់ ហើយនឹងត្រូវជំនួសដោយប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Lai Ching-te នៅថ្ងៃ២០ឧសភាឆ្នាំ២០២៤។ 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024