ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ប្រមុខយោធាមីយ៉ាន់ម៉ាអំពាវនាវការរួបរួមហើយថាយោធាកាន់អំណាចបណ្តោះអាសន្ន

 

 

 

ប្រមុខយោធាមីយ៉ាន់ម៉ា នៅថ្ងៃ២៧មីនាបានលើកឡើងថា រដ្ឋាភិបាលយោធាកាន់អំណាចក្នុងពេលត្រឹមតែប៉ុណ្ណោះអាសន្នប៉ុណ្ណោះក្នុងបំណងពង្រឹងប្រជាធិបតេយ្យ។ លោកអំពាវនាវ ឱ្យមានការរួបរួមក្នុងចំណោមពលរដ្ឋនិងយោធាដើម្បីប្រឆាំងក្រុមប្រដាប់អាវុធដែលរារាំងដល់កិច្ចការបោះឆ្នោតជាតិ។ 

 

ថ្លែងក្នុងពិធីទិវាយោធាជាតិប្រចាំឆ្នាំ លោក Min Aung Hlaing ប្រមុខយោធាមីយ៉ាន់ម៉ាដែលបានដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០២១ បានលើកឡើងថា ក្រុមដែលប្រឆាំងនឹងរូបលោកបានទទួលការគាំទ្រពីបរទេសហើយព្យាយាមបំផ្លាញប្រទេស ហើយរារាំងផែនការនាំយកប្រទេសមីយ៉ាន់ម៉ាទៅកាន់ការគ្រប់គ្រងប្រជាធិបតេយ្យ។ 

 

«យោធា, ប៉ូលីស, និងកងជីវពល​ កំពុងធ្វើការរួមគ្នាដើម្បីស្តារសន្តិភាព និងស្ថិរភាពឡើងវិញ»។ លោក  Min Aung Hlaing ប្រមុខយោធាមីយ៉ាន់ម៉ា ថ្លែងទៅកាន់កងយោធារាប់រយនាក់នៅទីក្រុងណៃពិដោរ។ ប្រមុខយោធាមីយ៉ាន់ម៉ារូបនេះបន្តថា «យើងត្រូវការការរួបរួមរវាងយោធានិងពលរដ្ឋ»។ 

 

យោធានៃប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្រោមការចោទប្រកាន់ពីសកម្មជន និងបណ្តាប្រទេសលោកខាងលិចមួយចំនួនថាប្រពឹត្តិអំពើឃោរឃៅជាប្រព័ន្ធដើម្បីបង្ក្រាបក្រុមប្រឆាំង ដោយមានការប្រើប្រាស់ការវាយប្រហារដែនអាកាស និងកាំភ្លើងធុនធ្ងន់នៅតំបន់ពលរដ្ឋរស់នៅ ហើយចោទប្រកាន់ថា ចាប់ខ្លួនមនុស្សតាមទំនើងចិត្ត ធ្វើទារុណកម្ម និងកាត់ទោស។ 

 

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ ថាជាការមុសា។ 

 

 

 

 

អត្ថបទ៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024