ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ក្រុមតាលីបង់ដែលដឹកនាំប្រទេសអាហ្គានីស្ថាននៅថ្ងៃអាទិត្យ(២៥កុម្ភៈ) បានដោះលែងលោក Herbert Fritz អាយុ៨៤ឆ្នាំ ជាសកម្មជនស្តាំនិយមជ្រុលជនជាតិអូទ្រីស។ លោក ត្រូវបានចាប់ឃុំខ្លួន នៅប្រទេសអាហ្គានីស្ថានកាលពីខែឧសភាឆ្នាំមុន។
រដ្ឋាភិបាលអូទ្រីស បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ថា លោក Fritz បានទៅដល់ទីក្រុងដូហាហើយ ក្រោមកិច្ចចរចាររបស់រដ្ឋាភិបាលប្រទេសកាតាជួយឱ្យដោះលែងសកម្មជនរូបនេះ។
ក្រោយលោក Herbert Fritz ត្រូវចាប់ខ្លួនកាលពីឆ្នាំមុន សារព័ត៌មានDer Standard របស់ប្រទេសអូទ្រីស បានលើកឡើងថា លោក Fritz បានទៅប្រទេសអាហ្គានីស្ថានហើយរាយការណ៍ដំណឹងវិជ្ជមានអំពីជីវិតរស់នៅនៅទីនោះ។
ក្រុមតាលីបង់ បានចាប់ខ្លួនលោកពាក់ព័ន្ធនឹងការសង្ស័យថា លោកធ្វើចារកម្ម។ យោងសារព័ត៌មានDer Standard ។
ក្រសួងការបរទេសអូទ្រីស ឱ្យដឹងថា ក្រសួងខិតខំបំពេញការងារដើម្បីជួយឱ្យមានការដោះលែងលោកFritz ចាប់តាំងពីខែឧសភា ហើយបានអរគុណដល់ប្រទេសកាតា និងតំណាងសហភាពអ៊ឺរ៉ុបនៅទីក្រុងកាប៊ុលដែលបានជួយក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
អត្ថបទ៖ណាវ័ន្ត