ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
កីឡាករលេខ៥០ នៅចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្នគឺ Andy Murray បានទទួលជ័យជម្នះលើកដំបូងរបស់គាត់ក្នុងរដូវកាលឆ្នាំ 2024 ជាមួយនឹងជ័យជម្នះទល់នឹងកីឡាករបារាំង Alexandre Muller ក្នុងព្រឹត្តិការណ៍ Qatar Open កាលពីថ្ងៃអង្គារ (20 ខែកុម្ភៈ)។អតីតកីឡាករលេខ១ពិភពលោករបស់អង់គ្លេសបានធ្វើការប្រកួតបើ កឆាក ទល់និងកីឡាកររបស់ប្រទេសបារាំងដោយបានជ័យជម្នះ ៦-១ ៧-៦(៥)។
សម្រាប់ការប្រកួតផ្សេងទៀតគឺកីឡាករជើងចាស់ Richard Gasquet របស់ប្រទេសបារាំងក៏បានឈានទៅវគ្គបន្តផងដែរបន្ទាប់ពីបានយកឈ្នះលើកីឡាករ កាហ្សាស្ថាន Alexander Shevchenko ក្នុងលទ្ធផល 6-4 6-4 ខណៈដែលកីឡាករសញ្ជាតិឆេក Jakub Mensik បានយកឈ្នះកីឡាករលេខ 5 សញ្ជាតិអេស្ប៉ាញ Alejandro Davidovich Fokina ក្នុងលទ្ធផល 7-6(3) 6-4។ទៅជុំបន្ទាប់វគ្គ ១៦នាក់ Andy Murrayនឹងជួប Jakub Mensik នៅថ្ងៃនេះ។