ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៦ ខែឧសភា ឆ្នាំ២០២៥
ប្រទេសរុស្ស៊ី បានចាប់ផ្តើមទិញផ្លែចេកពីប្រទេសឥណ្ឌា ហើយនឹងបង្កើនការនាំចូលបន្ថែមទៀតផងដែរ។ យោងទីភ្នាក់ងារឃ្លាំមើលសុវត្ថិភាពស្បៀងអាហាររបស់ប្រទេសរុស្ស៊ីឱ្យដឹងនៅថ្ងៃអង្គារ។ ការដែលប្រទេសរុស្ស៊ីនាំចូលផ្លែចេកពីប្រទេសឥណ្ឌានេះ បានកើតឡើងក្រោយមានជម្លោះជាមួយនឹងប្រទេសអេក្វាឌ័រដែលជាប្រទេសផ្គត់ផ្គង់ផែចេកធំបំផុតរបស់ប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងករណីដែលប្រទេសអេក្វាឌ័រ សម្រេចដោះដូរបរិក្ខារយោធាផលិតនៅប្រទេសរុស្ស៊ីមួយចំនួន ជាមួយសហរដ្ឋអាមេរិក។
ផ្លែចេកវគ្គទី១ពីប្រទេសឥណ្ឌា បានបញ្ជូនទៅប្រទេសរុស្ស៊ីនៅខែមករា ហើយការបញ្ជូនផ្លែចេកនៅវគ្គបន្ទាប់នឹងធ្វើឡើងនៅចុងខែកុម្ភៈ។ យោងទីភ្នាក់ងារឃ្លាំមើលស្បៀងអាហារប្រទេសរុស្ស៊ី Rosselkhoznadzor ។ ទីភ្នាក់ងារដដែលនេះបន្ថែមឱ្យដឹងថា កម្រិតនៃការនាំចេញផ្លែចេករបស់ប្រទេសឥណ្ឌា ទៅកាន់ទីផ្សារប្រទេសរុស្ស៊ីនឹងកើនឡើង។
កាលពីសប្តាហ៍មុន ទីភ្នាក់ងារ Rosselkhoznadzor បានផ្អាកការនាំចូលផ្លែចេកពីក្រុមហ៊ុនចំនួន៥របស់ប្រទេសអេក្វាឌ័រ ដោយលើកហេតុផលថា បានរកឃើញសត្វល្អិតនៅក្នុងផ្លែចេកក្រុមហ៊ុនទាំងនោះ។ រីឯទីភ្នាក់ងារសុវត្ថិភាពស្បៀងអាហាររបស់ប្រទេសអេក្វាឌ័រ បានឱ្យដឹងនៅថ្ងៃអង្គារថា មានត្រឹមតែ០,៣ភាគរយប៉ុណ្ណោះនៃផ្លែចេកដឹកទៅបរទេសរុស្ស៊ី ដែលបានរកឃើញថាមានសត្វល្អិត ហើយមិនបង្កហានិភ័យឡើយ។ យោងសារព័ត៌មានប្រទេសអេក្វាឌ័រ។
រស្ស៊ីផ្អាកការនាំចូលផ្លែចេកពីប្រទេសអេក្វាឌ័រ បានកើតឡើងក្រោយរដ្ឋាភិបាលទីក្រុងម៉ូស្គូ ថ្កោលទោសចំពោះកិច្ចព្រមព្រៀងមួយដែលប្រទេសអេក្វាឌ័របានសម្រេចប្រគល់បរិក្ខារយោធាផលិតនៅរុស្ស៊ីទៅឱ្យសហរដ្ឋអាមេរិកជាការដោះដូរនិងបរិក្ខារយោធាអាមេរិកដែលមានតមលៃ២០០លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិក បានឱ្យដឹងថា អាវុធពីប្រទេសអេក្វាឌ័រ នឹងជួយពង្រឹងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។
BY:VOAN