ថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥

ចិនព្រមានហ្វីលីពីនកុំលេងជាមួយភ្លើងពាក់ព័ន្ធនឹងសារប្រធានាធិបតីហ្វលីពីនអបអរមេដឹកនាំថ្មីកោះតៃវ៉ាន់

 

 

ប្រទេសចិនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតពីប្រទេសហ្វីលីពីននៅថ្ងៃអង្គារ និងបានព្រមានប្រទេសហ្វីលីពីនកុំលេងជាមួយភ្លើង បន្ទាប់ពីលោក Ferdinand Marcos Jr  ប្រធានាធិបតីហ្វីលីពីនអបអរសាទរចំពោះលោក  Lai Ching-te ក្នុងជ័យជំនះបោះឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់។


ប្រទេសចិន «មិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងទាំងនេះ»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនដោយសំដៅទៅលើលោកMarcos អបអរសាទរចំពោះលោកLai នៅថ្ងៃច័ន្ទដែលបានឈ្នះការបោះឆ្នោតកោះតៃវ៉ាន់ និងទទួលស្គាល់លោកLai ជាប្រធានាធិបតីថ្មីកោះតៃវ៉ាន់។ 


លោកស្រីMao Ning ថ្លែងទៅកាន់អ្នកសារព័ត៌មានថា«ការលើកឡើងរបស់លោកប្រធានាធិបតីMarcos មានការបំពានយ៉ាងធ្ងន់ធ្ងរគោលនយោបាយចិនតែមួយ ហើយ...ជាការល្មើសយ៉ាងធ្ងន់ធ្ងរនៃការប្តេជ្ញារនយោបាយរបស់ហ្វីលីពីនចំពោះប្រទេសចិន ហើយក៏ជាការជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងប្រទេសចិន»។ 

 

លោកស្រី Mao  បន្តថា«ចិន​បាន​តវ៉ា​ខ្លាំង​ជាមួយ​ហ្វីលីពីន​នៅ​ពេលភ្លាមៗ​។ ហើយបានកោះអញ្ជើញឯកអគ្គរដ្ឋទូតហ្វីលីពីនឱ្យផ្តល់ការពន្យល់បកស្រាយមានហេតុផលចំពោះប្រទេសចិន»។ 


ក្រសួងការបរទេសហ្វីលីពីន នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអង្គារ បានបញ្ជាក់ឡើងវិញពីគោលនយោបាយចិនតែមួយរបស់ប្រទេសចិន និងបានលើកឡើងថា សាររបស់លោកប្រធានាធិបតីMarcos  មានបំណងទទួលស្គាល់ផលប្រយោជន៍រួមទៅវិញទៅមករវាងប្រទេសហ្វីលីពីននិងកោះតៃវ៉ាន់ រួមមានកម្មករហ្វលីពីន២០០,០០០នាក់កំពុងធ្វើការនៅកោះតៃវ៉ាន់។ 
 

 

 

 

អត្ថបទ៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025