ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥
ភ្លៀងធ្លាក់ខ្លាំង នៅទីក្រុង Huizhou នៅភាគខាងត្បូងប្រទេសចិន បានជំរុញឱ្យអាជ្ញាធរប្រកាសអាសន្នទឹកជំនន់កម្រិត២ និងបិទតំបន់ទេសចរណ៍ជាច្រើន។ យោងសារព័ត៌មានរដ្ឋចិនCCTV ផ្សាយនៅថ្ងៃអង្គារ(៥សីហា)។
កំពស់ទឹកទន្លេចំនួន៤ បានឡើងលើសកម្រិតប្រកាសអាសន្នរួមមានទន្លេDanshui ដែលបានឡើងលើសកម្រិតគ្រោះថ្នាក់២,១៩ម៉ែត្រ។
ប្រជាជនច្រើនជាង៧៥០០នាក់ ត្រូវជម្លៀសចេញពីតំបន់ទំនាបរួមមានស្រុក Huiyang ។ ស្រុកនេះផ្លូវជាច្រើនលិចទឹក។ ក្រុមការងារសង្គ្រោះបន្ទាន់ បានប្រើប្រាស់ ទូកដើម្បីជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះទឹកជំនន់។
ភ្លៀងធ្លាក់មិនឈប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍(១៣កក្កដា) ក្នុងបរិមាណទឹកភ្លៀងលើស១៥៦មីលីម៉ែត្រ ក្នុងពេល២៤ម៉ោងនៅក្នុងស្រុក Huiyang តែមួយស្រុក។ របាំងការពារទឹកជំនន់ ត្រូវបានដាក់តំឡើងជិតស្ពានជាច្រើនដើម្បីបញ្ឈប់ទឹកទន្លេមិនឱ្យឡើងលិចតំបន់ទីប្រជុំជន។
អាជ្ញាធរ បានព្រមានពីភ្លៀងធ្លាក់មិនឈប់ និងដាស់តឿនប្រជាជនពីទឹកជំនន់។
ប្រែសម្រួល៖ណាវ័ន្ត