ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

ស្លាប់ម្នាក់ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅភាគខាងត្បូងប្រទេសបារាំង

មនុស្សម្នាក់ស្លាប់ ក្នុងគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់Aude ភាគខាងជើង ប្រទេសបារាំង។ យោងអាជ្ញាធរក្នុងតំបន់ឱ្យដឹងនៅថ្ងៃពុធ(៦សីហា)។

 

 

 

 

ក្នុងរបាយការណ៍អាជ្ញាធរតំបន់Aude ឱ្យដឹងថា ភ្លើងព្រៃឆាបឆេះរាលដាលយ៉ាងឆាប់រហ័ស ហើយថា អ្នកពន្លត់អគ្គីភ័យ១៨២០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការពន្លត់ភ្លើងព្រៃ។

 

លំនៅដ្ឋានប្រហែល២៥០០ខ្នង ស្ថិតនៅក្នុងតំបន់Audeបច្ចុប្បន្ន មិនមានអគ្គីសនីប្រើប្រាស់។

 

លោកEmmanuel Macron ប្រធានាធិបតីបារាំង នៅលើបណ្តាញទំនាក់ទំនងសង្គមអនឡាញX កាលពីល្ងាចថ្ងៃអង្គារ(៥សីហា) បានឱ្យដឹងថា ធនធានទាំងអស់របស់រដ្ឋាភិបាល ត្រូវបានប្រើប្រាស់ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅតំបន់Aude។

 

យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយពីមូលហេតុនៃភ្លើងឆេះព្រៃនេះនៅឡើយទេ។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025