ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

សមត្ថភាព និងរូបសម្រស់ធ្វើឱ្យ គឺ ស្រីនុត ក្លាយជា « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ 

១៦ មករា ២០២៤ | កម្សាន្ដ

ឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញអស់ពេលជាច្រើនខែ នៅទីបំផុតរកឃើញម្ចាស់មកុដ « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ ហើយ  កញ្ញា គឺ ស្រីនុត បេក្ខភាពមកពីខេត្ត សៀមរាប ពិតជាសក្តិសមជាមួយមកុដឆ្នាំថ្មី  ។ 

 

 

មិនមែនជារឿង ចៃដន្យ ប៉ុន្តែជាការតាំងចិត្ត និងការខំប្រឹងប្រែង កញ្ញា គឺ ស្រីនុត បេក្ខភាពមកពីខេត្ត សៀមរាប ដែលជាទឹកដីកំណើតរបស់ខ្លួន មានទាំងព្រម មិនថារូបសម្រស់ ចំណេះដឹង រហូតនាងបានក្លាយទៅជាម្ចាស់មកុដ « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ នេះ។ 

 

 

ឆ្លងកាត់ការវាយតម្លៃពីគណកម្មការផ្តល់ពិន្ទុល្បីៗជាច្រើនរូបដូចជាកញ្ញា ចាន់ គង្ការ និង កញ្ញា សាន្ត កុសមៈ គឺបង្ហាញឱ្យឃើញថា កញ្ញា គឺ ស្រីនុត ពិតជាសក្តិសមជាម្ចាស់មកុដ « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ នេះ ។ បន្ទាប់ពីទទួលបានមកុដដ៏មានតម្លៃនេះកញ្ញា គឺ ស្រីនុត នឹងត្រូវជ្រើសរើសធ្វើជា ទេវតាឆ្នាំថ្មី ឆ្នាំ រោង ដែលនឹងឈានមកដល់នៅក្នុងពេលឆាប់ៗខាងមុខ ។  

 


កញ្ញាបានរៀបរាប់ប្រាប់ថា មកុដ « ធីតាឯកសង្រ្កាន្ត » រដូវកាលទី ៥ នេះ នាងទទួលបានដោយការខំប្រឹងប្រែង និង សមត្ថភាពរបស់នាងផ្ទាល់ មិនមែនបានមកដោយសារ ចៃដន្យនោះទេ ។ 

 

 

កញ្ញា គឺ ស្រីនុត មានស្រុក កំណើតនៅខេត្ត សៀមរាប ឆ្នាំនេះនាងមានវ័យ ២២ ឆ្នាំ បច្ចុប្បន្ននាងកំពុងសិក្សានៅថ្នាក់មហាវិទ្យាល័យ ផ្នែកទេចសរណ៍ នាងប្តេជ្ញាចិត្ត បំពេញតួនាទីខ្លួនឱ្យបានល្អសមនិងមកុដដ៏មានតម្លៃប្រចាំប្រទេស ។ 

 

 

កញ្ញា គឺ ស្រីនុត មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ នាងថែមទាំងមានដុងខាងផ្នែកសិល្បៈ ទាំងសម្តែង និង បង្ហាញម៉ូដ ទៅថ្ងៃអនាគត នាងគ្រោងនឹងចាប់អាជីពសម្តែងឱ្យកាន់តែល្បីល្បាញដូចជារៀមច្បងជំនាន់មុន ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025