ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥

 « កំពូលកូន » ភាពយន្តខ្នាតធំបែបកំប្លែងពីតារាល្បីៗផ្តើមចាក់បញ្ចាំងផ្លូវការតាមបណ្ដារោងភាពយន្តនានា !  

០៧ ធ្នូ ២០២៣ | កម្សាន្ដ

« កំពូលកូន » គឺជាភាពយន្តខ្នាតធំបែបកកំប្លែងដែលជាស្នាដៃទី ២ របស់ផលិតកម្ម PDS ដែលចូលរួមសម្ដែងដោយតារាល្បីៗ ផ្ដើមដាក់បញ្ចាំងជាផ្លូវការហើយ ក្រោយពីផលិតអស់រយៈពេលជិតមួយឆ្នាំ  ។ 

 

 

គ្រាន់តែលឺចំណងជើងរឿង « កំពូលកូន » ឬ « My Super Family »  ក៏ដឹងថាជារឿងបែបកំប្លែង និងគួរឱ្យចង់ទស្សនាដែរ ដែលរឿងនេះគឺជាស្នាដៃទី ២ របស់ផលិតកម្ម PDS ប្រជុំដោយតារាសម្តែងល្បីៗជាច្រើនរូប ដូចជា លោក ទេព រិនដារ៉ូ , នាយ គ្រឿន , កញ្ញា ហេង ចន្ថា និងកញ្ញា ជុង សុផានៀត ។ អ្នកទាំង ៤ នឹងធ្វើឱ្យផ្ទុះសំណើចខ្លាំងនៅក្នុងភាពយន្តខ្នាតធំមួយនេះ ។ 

 


បន្ទាប់ពីរងចាំទស្សនាអស់ពេលយ៉ាងយូរ ពេលនេះរឿង « កំពូលកូន » បានដាក់សម្ពោធហើយកាលពីថ្ងៃទី ០៦ ខែ ធ្នូ កន្លងមកនេះនៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON 1  ដោយមានវត្តមានសិល្បករសិល្បការិនី ជាច្រើនចូលរួមអបអរសាទរ ។ ក្នុងរឿង « កំពូលកូន » នេះផងដែរគឺមានការចូលរួមសម្តែងពីតារាសល្បីៗជាច្រើន ក្នុងនោះមានតារាសម្តែងចំនួន ៤ រូប  ដែលនឹងមកឆក់បេះដូងអ្នកគាំទ្រ ឱ្យផ្ទុះសំណើចតែម្តង ។

 

 


លោក លី រដ្ឋា អ្នកនិពន្ធ និង ដឹកនាំរឿង « កំពូលកូន » បានបញ្ជាក់ប្រាប់នៅក្នុងថ្ងៃសម្ពោធរឿងថា រឿង « កំពូលកូន » គឺជាស្នាដៃទី ២ របស់ផលិតកម្ម PDS បន្ទាប់ពីរឿង « ខ្សែចងក » ដោយលោកបានចំណាយពេលវេលាថត និងកាត់តជិតមួយឆ្នាំ ទើបសម្រេចយកមកដាក់បញ្ចាំងជាផ្លូវការ ។ ក្នុងរឿងនេះ មានទាំងកំប្លែង និង អប់រំ ។  

 


រឿង « កំពូលកូន » គឺមានចំណុចពិសេសៗជាច្រើនដែលនឹងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយ  ផ្ទុះសំណើច ចំណែកតួអង្គសំខាន់ៗនៅក្នុងនេះរួមមាន លោក ទេព រិនដារ៉ូ , នាយ គ្រឿន , កញ្ញា ហេង ចន្ថា និង កញ្ញា ជុង សុផានៀត ... ដោយអ្នកទាំង ៤ គឺជាបងប្អូននិងគ្នា ។ 

 


លោក លី រដ្ឋា មិនបានបញ្ជាក់ច្បាស់ពីដើមទុនក្នុងការផលិតរឿង « កំពូលកូន » នេះទេ ប៉ុន្តែលោកបានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមទស្សនាស្នាដៃថ្មីរបស់លោកឱ្យបានច្រើន ។

 

 

គួរបញ្ជាក់ផងដែរថា រឿង « កំពូលកូន » គឺជាស្នាដៃរបស់ផលិតកម្ម PDS សហការជាមួយក្រុមហ៊ុន Sabay MVP នឹងបញ្ចាំងជាផ្លូវការនៅថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២៣ នៅគ្រប់រោងភាពយន្ត ដូច្នេះសម្រាប់អ្នកគាំទ្រ និង អ្នកស្នេហាវិស័យភាពយន្ត ខ្មែរ អាចទៅទស្សនាទាំងអស់គ្នាបានដើម្បីផ្តល់ជាកម្លាំងចិត្តដល់សិល្បករទាំងអស់ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025