ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
បាឡុងខ្យល់ចម្រុះពណ៌បានហោះហើរពេញផ្ទៃមេឃពណ៌ខៀវស្រឡះនៅកណ្តាលប្រទេសម៉ិកស៊ិក កាលពីសប្ដាហ៍កន្លងទៅដែលជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យបាឡុងខ្យល់ក្តៅអន្តរជាតិលើកទី ២១ ។
ទីក្រុង Leon (លីអន) ក្នុងរដ្ឋ Guanajuato (ក្វនណាខ្វាតូ) បានរៀបចំពិធីជប់លៀងរយៈពេល ៤ថ្ងៃដោយមានបាឡុងខ្យល់ជាង ២០០ ត្រូវអុជបង្ហោះឡើងពាសពេញផ្ទៃមេឃ ខណៈមានអ្នកចូលរួមមកពី ២៣ ប្រទេសផ្សេងៗគ្នា។
ក្នុងនោះមានបាឡុងខ្យល់មួយចំនួនត្រូវបានបង្កើតជាទម្រង់រូបរាងប្លែកៗដូចជាសត្វសេះយូនីខន ដាយណូស័រ ដំរី និងតួអង្គតុក្កតាពេញនិយមដូចជាតុក្កតាអេប៉ុប Sponge Bob (ស្ប៉ង់បប់) ជាដើម។
គួរបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យបាឡុងខ្យល់ក្នុងទីក្រុង Leon (លីអន) នេះក៏ជាការអបអរខួបអនុស្សាវរីយ៍ដែលបាឡុងខ្យល់ដំបូងបង្អស់របស់ប្រទេសម៉ិកស៊ិកត្រូវបានបង្ហោះឡើងផងដែរ ដោយបាឡុងដំបូងនោះបានហោះចេញពីរដ្ឋ Guanajuato (ក្វនណាខ្វាតូ) ហើយបានចុះចតនៅទីក្រុង Rio Verde (រីអូ វើដេ) ក្នុងឆ្នាំ ១៨៤២ ៕
ប្រែសម្រួល៖ វ៉ាន់ថន