ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

កម្មវិធីបើកជាផ្លូវការ “ យុទ្ធនាការភ្នំពេញស្អាតសម្រាប់ឆ្នាំ២០២៣"

០៣ ​វិច្ឆិកា ២០២៣ | ព័ត៌មានជាតិ

 

«យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានត្រឡប់មកវិញហើយ! កម្ម វិធីបើកដំណើរការជាផ្លូវការនៃយុទ្ធនាការភ្នំពេញស្អាត២០២៣ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំ សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ។

នៅឆ្នាំ២០២៣នេះ «យុទ្ធនាការភ្នំពេញស្អាត» មានការដាក់ចេញនូវគម្រោងផែនការសកម្មភាពចំនួន ៤ធំៗ ក្រោមទិសស្លោក «សីលធម៌យើង ប្រពៃខ្មែរយើងថ្លាថ្លៃ» ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងសំរាមផ្តើមពី រាជធានីភ្នំពេញ។ ក្រោមទិសស្លោកថ្មីនេះ ក្រុមការងារបានដាក់ចេញនូវផែនការ សកម្មភាពធំៗចំនួនបួន រួមមាន (១) ចិត្តស្អាត ខ្មែរស្អាត ជាការធ្វើបទបង្ហាញដោយព្រះគ្រូ គូ សុភាព ជូនយុវជន ប្រមាណ ១០០០ នាក់ ក្នុងន័យបណ្តុះការគិតល្អ ក្នុងនាមជាកូន ជាចៅ ជាបងជាប្អូន ជាញាតិមិត្ត ជាពលរដ្ឋល្អ និងជាសិស្សល្អ យុវជនល្អ (២) ការងារខ្ញុំស្អាត ខ្មែរស្អាត ជាកម្មវិធីជជែកពិភាក្សា បង្កើនភាពស្និទ្ធស្នាលជាមួយ បងប្អូនកម្មករ កម្មការនីរោង ចក្រក្នុងគោលគំនិត បណ្តុះការគិតល្អក្នុងនាមជាពលរដ្ឋល្អ បុគ្គលិកល្អ បង្កើនបិទ្ធភាពការងារជាមួយបរិស្ថានស្អាត និងអនាម័យល្អក្នុង បរិវេនធ្វើការ (៣) ខ្ញុំទំពាំងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្ជ្រាបសារអប់រំ តាមសាលារៀនដល់ សិស្សានុសិស្សដើម្បីបន្ថែមការយល់ដឹងពីការទុកដាក់សម្រាម ថែរក្សាអនាម័យ ក្នុងនាមជាពលរដ្ឋល្អ សិស្សល្អ (៤) ធុរកិច្ចយើងស្អាត ខ្មែរស្អាត ជាកម្មវិធីបញ្ជ្រាបសារនៃយុទ្ធនាការភ្នំពេញស្អាតទៅកាន់ម្ចាស់អាជីវកម្ម ក្នុងគោល បំណងលើកកម្ពស់ការថែរក្សាអនាម័យ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងការិយាល័យធ្វើការ ក៏ដូចជាជីវភាពរស់ នៅប្រចាំថ្ងៃរបស់បុគ្គលិកក្នុងស្ថាប័ននោះផងដែរ។

 

 

 

 


គោលបំណងរបស់ យុទ្ធនាការ «ភ្នំពេញស្អាត» គឺប្រមូលផ្តុំតួអង្គពាក់ព័ន្ធ ហើយបង្កើតឲ្យមានសម្លេងត មួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមគ្នាមួយ ពោលគឺ ភាពជាគំរូដែលផ្តើមចេញពីយើងទាំងអស់គ្នា ក្នុងការចូលរួម ចំណែកលើកកម្ពស់បរិស្ថានស្អាត ជាពិសេសបញ្ជ្រាបអំពីបញ្ហាប្រឈមនិងខិតខំស្វែងរកដំណោះស្រាយរួមមួយស្តីពី "ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ” ទៅដល់សាធារណជនគ្រប់ស្រទាប់ ដើម្បីបំផុសការចូលរួមចំណែកទាំងអស់គ្ន ក្នុងការថែទាំ និងលើកកម្ពស់សោភ័ណភាពទីក្រុងឲ្យមានភាពប្រសើរឡើង។

 

 

 

 

សូមជម្រាបផងដែរថា “យុទ្ធនាការភ្នំពេញស្អាត" នេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះប្រសិទ្ធនាមថាជា «ខែស្អាត»។ ហើយឆ្នាំនេះ គឺជាឆ្នាំទី៧នៃ យុទ្ធនាការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិច្ឆិកា ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមានការចូលរួមពី “យុវជនសុច្ឆន្ទៈស្អាត» ជាច្រើនរូប។

 

 

 

 

 

 

 

បន្ថែមពីនេះ គម្រោង «ភ្នំពេញស្អាត ក៏ទទួលបានកិច្ចសហការពីបណ្តាក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល បណ្ដាគ្រឹះស្ថានអប់រំពីមធ្យមសិក្សារហូតដល់ ឧត្តមសិក្សា ទាំងរដ្ឋ និងឯកជន ព្រមទាំងពីសំណាក់សាធារណជនផងដែរ៕

អត្ថបទ និង រូបភាព៖ ក្រុមការងារភ្នំពេញស្អាត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024